(ភ្នំពេញ)៖ «នៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ប៉ូលិសនឹងដាក់ប៉ុស្តិ៍ត្រួតពិនិត្យគ្រឿងស្រវឹង ចំនួន៥គោលដៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ចាប់ពីម៉ោង៩ ដល់ម៉ោង៣ទៀបភ្លឺ» នេះបើយោងតាមសម្តី ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់ ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះនាព្រលប់ថ្ងៃនេះ។

ប៉ុស្តិ៍ត្រួតពិនិត្យ៥ទីតាំង ស្ថិតក្នុងភូមិសាស្រ្តរួមមាន៖ ទី១៖ ខណ្ឌច្បារអំពៅ ទី២៖ខណ្ឌមានជ័យ ទី៣៖ ខណ្ឌពោធិសែនជ័យ ទី៤៖ ខណ្ឌទួលគោក និងទី៥ ផ្លូវជាតិលេខ៥ ខណ្ឌឫស្សីកែវ

ថ្លែងប្រាប់អង្គភាព Fresh News លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានឲ្យដឹងថា រៀងរាល់ថ្ងៃកម្លាំងនគរបាល​ចរាចរណ៍ នៃនាយកដ្ឋាននគរបាល​ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបន្ត​ដាក់ជាប់ជាប្រចាំ នៅ​តាមដងផ្លូវជាតិសំខាន់ៗ ដើម្បីត្រួតពិនិត្យការអនុវត្ត​ច្បាប់ចរាចរណ៍ ហើយនៅក្នុងការប៉ុស្តិ៍​ត្រួតពិនិត្យនេះ កម្លាំងប៉ូលិសធ្វើការផ្តោតសំខាន់ លើការពិនិត្យល្បឿន និងបាញ់ ល្បឿន​យានយន្ត៕