(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានស្ដីពី ការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន AMMTC តាមប្រព័ន្ធវីដេអូ នាទីស្ដីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំថ្នាក់តំបន់ដ៏មានសារសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការនគរបាលជាតិ អគ្គនាយក ប្រធានអង្គភាព ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយមានសាធារណៈរដ្ឋសង្គមនិយមវៀតណាម ជាប្រធានប្ដូរវេន និងមានការអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូដូចគ្នាដែរ ពីសំណាក់លោក លោកស្រីជារដ្ឋមន្ត្រីនៃប្រទេសសមាជិកអាស៊ានផ្សេងទៀត ៕