(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២០នេះ បានអញ្ជេីញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារ សាលប្រជុំរបស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដែលមានកម្ពស់៣ជាន់ ទំហំ៤០ម៉ែត្រ គុណ៣៥ម៉ែត្រ។

ក្នុងពិធីនេះដែរ ក៏មានការចូលរួមពីលោក លោកស្រីស្នងការរង លោក លោកស្រីនាយការិយាល័យ និងមន្ត្រីជាច្រេីនរូបទៀតនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

តាមគម្រោងផែនការ អគារសាលប្រជុំថ្មីនេះនឹងត្រូវសាងសង់រយៈពេលមួយឆ្នាំ ដែលនឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២១។

សូមបញ្ជាក់បន្ថែមថា ចាប់តាំងពីលោកឧត្តមសេនីយ៍ឯក ស ថេត ចូលមកកាន់តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការអភិវឌ្ឍន៍អង្គភាព ដូចជាការរៀបចំឡេីងវិញនូវហេដ្ឋារចនាសម្ព័ន្ធនានាជុំវិញ និងក្នុងស្នងការដ្ឋាន សាងសង់អគារថ្មីជាច្រេីន ក្នុងអង្គភាពដូចជា៖ ឃ្លាំងសម្រាប់ដាក់សម្ភារៈ, អគារធ្វេីការបណ្តោះអាសន្ន, អគារស្នាក់នៅ និងកន្លែងញាំអាហាររួមរបស់កងកម្លាំងអន្តរាគមន៍ពិសេស, អគារអធិការដ្ឋាននគរបាលខណ្ឌដូនពេញ, អគារប៉ុស្តិ៍ប្រចាំការ ២៤ម៉ោង, អគារប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ និងអគារប៉ុស្តិ៍នគរបាលរដ្ឋបាលមួយចំនួនទៀត ជាពិសេស គឺការសាងសង់អគារថ្មីរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានកម្ពស់៩ជាន់ និងនៅថ្ងៃនេះបញ្ចុះបឋមសិលាសាងសង់អគារសាលប្រជុំកម្ពស់ ៣ជាន់ថ្មី ដែលមានទីតាំងនៅខាងក្រោយអគារកម្ពស់ ៩ជាន់៕