(ភ្នំពេញ)៖ សហពន្ធ័សិទ្ធិមនុស្ស និងអភិវឌ្ឍកម្ពុជា នៅថ្ងៃនេះ បានចេញសេចក្តីថ្លែងការណ៍មួយ សម្តែងការខកចិត្ត ចំពោះសេចក្តី ថ្លែងការណ៍រួមរបស់អង្គការចំនួន១២ ចុះថ្ងៃទី៩ ខែកុម្ភ:ឆ្នាំ ២០១៦ ដែលបានអំពាវនាវឲ្យសហរដ្ឋអាមេរិកលើកយកបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទៅពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៥-១៦ខែកុម្ភៈ ខាងមុខនេះ ។

សហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍកម្ពុជាយល់ឃើញថាការចោទប្រកាន់របស់ក្រុមអង្គការដែលមាននិន្នាការប្រឆាំងផ្កាប់មុខទាំងនោះ តែងតែបង្កើតបញ្ហាចាប់ចំណុចខ្វះខាតតិចតួចរបស់រាជរដ្ឋាភិបាលកម្ពុជានិយាយដោយឡែក និងរដ្ឋាភិបាលក្នុងពិភពលោកនិយាយ រួមដែលកង្វះខាតទាំងនេះ គឺជាដំណើរការធម្មតានៃលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ។ តាមពិតសំណើរបស់អង្គការទាំងនោះ ដែលបានលើកឡើង គឺជានិច្ចកាលមិនដែលឈរលើការពិត ហើយដើម្បីគ្រាន់តែបំពេញចិត្តម្ចាស់ជំនួយរបស់ខ្លួនតែប៉ុណ្ណោះ។

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់សហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍកម្ពុជា៖