(ភ្នំពេញ)៖ លោក ស៉ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងអនុញ្ញាតទទួលជួបលោកស្រី ហារូកូ កាម៉ី (Haruko Kamei) ដែលត្រូវបានតែងតាំងជាប្រធានថ្មី របស់អង្គការ JICA ប្រចាំនៅកម្ពុជា នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១០៖០០នាទីព្រឹក។

សេចក្តីជូនព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺបញ្ជាក់ថា ជំនួបសម្ដែងការគួរសមនេះ នឹងប្រព្រឹត្តទៅនៅទីស្ដីការ គ.ជ.ប នៅបន្ទប់សវនាការ គ.ជ.ប (ជាន់ទី១១)៕