(ភ្នំពេញ)៖ ស្រាលខ្លួនស្ងើក លែងកើតទុក្ខរឿងខ្ចីម៉ូតូគេជិះ ក្រោយឈ្នះ៥លានពីវើក WURKZ ទិញបាន១គ្រឿងភ្លាម!

កម្មករសំណង់នៅក្រុងសៀមរាបម្នាក់មានភ័ព្វសំណាងគាស់ឈ្នះបានទឹកប្រាក់៥លានរៀលពីវើក WURKZ កាលពីសប្តាហ៍កន្លងទៅថ្មីៗនេះ ធ្វើឲ្យធូរស្បើយទុក្ខកង្វល់រាប់ឆ្នាំរបស់គាត់ត្រឹមមួយប៉ប្រិចភ្នែក។

លោកស្រី ម៉ាប សារ៉ូន វ័យ ២៣ឆ្នាំ បានរៀបរាប់ថា៖ «ម៉ោងប្រហែល៧ព្រឹក ខ្ញុំទិញវើក WURKZ ១កំប៉ុងគាស់ហូប មុនឡើងទៅការដ្ឋានជាន់ខាងលើ ក៏នឹកស្មានថា គាស់បាន៥ ពាន់អីក៏មិនចាប់អារម្មណ៍។ ដល់កាន់កំប៉ុងឡើងដល់ខាងលើ ក៏ស្រែកប្រាប់ទៅក្មួយដែលធ្វើការជាមួយគ្នាថា ឈ្នះបាន៥ពាន់រៀល។ គាត់ក៏សុំមើល ខ្ញុំមុននឹងហុចឲ្យគាត់មើល ក៏យកមកពិនិត្យមើលម្តងទៀតខ្លួនឯងក៏ស្រាប់តែភ្ញាក់ផ្អើលថា មិនមែន៥ពាន់ឯណា គឺ៥លានបាននាំគ្នាផ្អើលរត់មករកខ្ញុំសុំមើល និងជួយអរគ្រប់គ្នា»

អ្នកមានសំណាងរូបនេះបញ្ជាក់ថា ដោយសារគាត់មានជំងឺក្រពះទើបពិបាករកភេសជ្ជៈប៉ូវកម្លាំងណាអាចហូបបានស្រួល អ៊ីចឹងហើយទើបគាត់ហូបបានតែវើក WURKZ ហ្នឹង ព្រោះបានជួយប៉ូវកម្លាំងគាត់ដែលជាអ្នកធ្វើការប្រើកម្លាំងសុទ្ធសាធនេះឲ្យតស៊ូទៅមុខបាន។

គាត់បានបញ្ជាក់បន្ថែមថា ទឹកប្រាក់នេះបានយកទៅទិញម៉ូតូ១គ្រឿង ដែលជាទ្រព្យសំណាងដំបូងក្នុងជីវិត ដើម្បីសម្រួលដល់ជីវភាព ព្រោះកន្លងមក ពេលទៅណាមកណាមានតែហាមាត់ទៅខ្ចីរបស់បងប្អូន ឬ មិនអ៊ីចឹងសុំដោយសារគេជានិច្ច ប៉ុន្តែពេលនេះទុក្ខកង្វល់នេះបានដោះស្រាយធ្វើឲ្យគាត់អាចទៅណាមកណាបានដោយសប្បាយចិត្តបំផុត៕