(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសពីការ ព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ម្នាក់ និងមិនមានអ្នកឆ្លងថ្មីនោះទេ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ៥៩លាននាក់ ស្លាប់ជាង ១លាន ៤០ម៉ឺននាក់ និងជាសះស្បើយជាង ៤១លាននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន ផ្តល់អំណោយម៉ាសចំនួន២លាន និងសម្ភារវេជ្ជសាស្ត្រមួយចំនួនទៀត ជូនរដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា

៤៖ ប្រធាន WHO បង្ហាញក្តីសង្ឃឹមពិតប្រាកដ ក្នុងការបិទបញ្ចប់កូវីដ-១៩ ក្រោយវ៉ាក់សាំង៣ បង្ហាញប្រសិទ្ធភាពលើស៩០%

៥៖ មន្ត្រីចូលនិវត្តន៍នៃក្រសួងមហាផ្ទៃ ផ្ញើលិខិតចំហរជូនឯកអគ្គរដ្ឋទូតអាមេរិកថា ប្រជាជនកម្ពុជាចង់ឃើញអាមេរិក មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា

៦៖ ទីបំផុតលោក ដូណាល់ ត្រាំ ប្រាប់ក្រុមមន្ត្រីរបស់លោក ឲ្យរៀបចំផ្ទេរអំណាចទៅលោក ចូ បៃដិន ជាផ្លូវការ

៧៖ ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលគាល់ព្រះមហាក្សត្រ សម្តេចម៉ែ និងជួបជាមួយថ្នាក់កំពូលកម្ពុជា ដើម្បីទប់ស្កាត់ការចម្លងកូវីដ១៩

៨៖ សហរដ្ឋអាមេរិករកឃើញ ឆ្លងកូវីដ-១៩ថ្មីៗជាង ១៧ម៉ឺននាក់ទៀត ដែលជាករណីឆ្លងយ៉ាងគំហុក នៅក្នុងពេលតែ១ថ្ងៃ!

៩៖ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវការថវិកាជាង៩១លានដុល្លារ ដើម្បីស្ដារ និងជួសជុលផ្លូវជនបទ ដែលខូចខាតដោយទឹកជំនន់

១០៖ WHO ទទួលបានការធានាពីប្រទេសចិន ដើម្បីស៊ើបរកប្រភពដើមនៃកូវីដ-១៩ សម្រាប់ដំណាក់កាលទី២

១១៖ កម្ពុជាលើកយកភាពជោគជ័យ លើការគ្រប់គ្រង ទប់ស្កាត់ និងឆ្លើយតបការរីករាលដាលជំងឺកូវីដ១៩ ប្រាប់វេទិកាអាស៊ានចិន លើកទី៣

១២៖ គណៈកម្មាការអឺរ៉ុប ព្រមានបារាំង ពីផលប៉ះពាល់លើសេរីភាពសារព័ត៌មាន ខណៈរដ្ឋាភិបាលលោក ម៉ាក្រុង អនុម័តច្បាប់សន្តិសុខថ្មី

១៣៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ, សីតុណ្ហភាពអប្បបរមាពី១៩-២៥អង្សាសេ និងអតិបរមាពី២៩-៣២អង្សាសេ

១៤៖ អង់គ្លេស ពិចារណាដកចៅក្រមរបស់ខ្លួន ចេញពីតុលាការក្រុងហុងកុង

១៥៖ គ.ជ.ប៖ ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង ក្នុងដំណាក់កាលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ មាន១២៨បណ្តឹង

១៦៖ ទីបំផុតចិនបាញ់បង្ហោះយាន «ឆាងអឺ ៥» ដើម្បីទៅជីកយកគំរូតាង ឬកម្ទេចថ្មពីព្រះច័ន្ទជាលើកដំបូង!

១៧៖ ទេសរដ្ឋមន្ត្រី គន់ គីម៖ ការចាត់ចែងដ៏រហ័សរហួនរបស់សម្តេចតេជោ ធ្វើឱ្យការធ្វើស្រែឡើងវិញសម្រេចបានលឿន

១៨៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី៖ ភាពតានតឹងរវាងចិននិងអូស្ត្រាលី មិនជាប់ពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកនោះទេ, អូស្ត្រាលីគឺមានទស្សនៈឯករាជ្យ និងផលប្រយោជន៍ផ្ទាល់ខ្លួន

១៩៖ ទីបំផុតលោក ចូ បៃដិន ទទួលស្គាល់ថានឹងតែងតាំងលោក Tony Blinken ជារដ្ឋមន្ត្រីការបរទេសអាមេរិកថ្មី

២០៖ បាតុកម្មដ៏ធំនឹងផ្ទុះឡើងនៅទីក្រុងបាងកក នៅថ្ងៃពុធស្អែកនេះ ខណៈភាពតានតឹងកើនឡើងខ្លាំង

២១៖ លោក បៃដិន តែងតាំងលោក Mayorkas ជារដ្ឋមន្ត្រីសន្តិសុខមាតុភូមិ, លោកស្រី Yellen ជារដ្ឋមន្ត្រីរតនាគារ

២២៖ លោក ចូ បៃដិន ជ្រើសតាំងអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក John Kerry ឲ្យកាន់តួនាទីដ៏សំខាន់មួយ

២៣៖ លោកនាយករដ្ឋមន្ត្រី Belize «ឆ្លងជំងឺកូវីដ-១៩» និងកំពុងទទួលការព្យាបាល

២៤៖ ឥណ្ឌាធូរស្រាលក្រោយមើលឃើញអត្រាឆ្លង និងស្លាប់ប្រចាំថ្ងៃដោយជំងឺកូវីដ-១៩ «ធ្លាក់ចុះវិញ»

២៥៖ អាមេរិក បញ្ជូនយន្ដហោះទម្លាក់គ្រាប់បែក ទៅតំបន់មជ្ឈិមបូព៌ា ខណៈមានពាក្យចចាមអារ៉ាមថាលោក ត្រាំ ចង់ប្រើកម្លាំងយោធាលើអ៉ីរ៉ង់

- ព័ត៌មាន Fresh News Plus

១៖ កវីនិពន្ធ សុខ ជំនោរ លេចមុខដឹកនាំសកម្មភាពសម្តែងក្នុងផលិតកម្មថ្មី !

២៖ លោក សួង ភារម្យ ប្រកាសលាឈប់ពីតំណែងគ្រូអ្នកចាំទីក្លិបវិសាខា

៣៖ ប្រធានសន្តិសុខក្រុមហ៊ុន Apple រងការចោទប្រកាន់ពីបទស៊ីសំណូក

៤៖ Southampton ខកខានឡើងឈរលេខ៣ នៅ Premier League ក្រោយត្រូវ Wolves តាមស្មើ

៥៖ អស់ស្ទះ! ទើបតែបញ្ចេញប៉ុន្មានថ្ងៃសោះបទ «ស្តាយអារម្មណ៍» របស់លោក ព្រាប សុវត្ថ អន្ទងចិត្តទស្សនិកជនគ្រប់ស្រទាប់

៦៖ ក្រុមហ៊ុន General Motors នឹងហៅចូលមកវិញរថយន្ត៧លានគ្រឿងនៅជុំវិញពិភពលោក ដោយសារបញ្ហាពោងសុវត្ថិភាព

៧៖ កម្មវិធី Snapchat បញ្ចេញមុខងារថ្មី «Spotlight» ដើម្បីប្រកួតប្រជែងជាមួយកម្មវិធី TikTok និង Instagram

៨៖ អង់គ្លេស នឹងអនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាប្រមាណ ៤០០០នាក់ទាំងប្រកួតក្នុង និងក្រៅសាល

៩៖ ការសម្តែងរឿងរបស់ទូរទស្សន៍ JTBC និង SBS ត្រូវបានបញ្ឈប់ភ្លាមៗ បន្ទាប់ពីរកឃើញតារាកំពុងថត មានជំងឺកូវីដ១៩

១០៖ លោក Pep Guardiola ចង់ឲ្យក្លិប Man City ទិញយកខ្សែបម្រើ Jack Grealish ពីក្លិបរួមលីគ

១១៖ CAMSOC នឹងបើកយុទ្ធនាការអប់រំសង្គមទូទាំងប្រទេសឆ្ពោះទៅ SEA Games 2023 បន្ទាប់ពីសិក្ខាសាលាថ្នាក់ជាតិខែក្រោយ

១២៖ Havertz និង Silva នឹងមានវត្តមានពេល Chelsea ប៉ះ Rennes នៅ Champions League

១៣៖ លោក Elon Musk វ៉ាលោក Bill Gates ឡើងជាកំពូលមហាសេដ្ឋីលេខ២លើលោក, នេះបើតាមសារព័ត៌មាន Bloomberg

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com