(ភ្នំពេញ)៖ វិទ្យាល័យ AUPP High School បង្កើតឡើងតាមរយៈកិច្ចសហការ រវាងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងវិទ្យាល័យ Foxcroft Academy នៅសហរដ្ឋអាមេរិក ដើម្បីផ្តល់ជូនកម្មវិធីសិក្សាកម្រិតវិទ្យាល័យពីថ្នាក់ទី ៩ ដល់ទី ១២ បែបអាមេរិកាំងដំបូងគេ និងតែមួយគត់នៅកម្ពុជា។

AUPP High School ផ្តល់សិស្សានុសិស្សនូវមូលដ្ឋានគ្រឹះដ៏រឹងមាំ និងបណ្តុះបណ្តាលជំនាញចាំបាច់នានា សម្រាប់ភាពជោគជ័យក្រោយបញ្ចប់ការសិក្សា។

AUPPHS ធានានូវគុណភាពអប់រំខ្ពស់ ស្របតាមកម្មវិធីសិក្សាអន្តរជាតិរបស់ Foxcroft Academy ដែលជាសាលាមានវ័យចំណាស់មួយនៅសហរដ្ឋអាមេរិក។ សិស្សានុសិស្សនឹងទទួលបានការបង្ហាត់បង្រៀនពីលោកគ្រូ អ្នកគ្រូដែលមានគរុកោសល្យខ្ពស់។

មុខវិជ្ជាសំខាន់ៗរួមមាន ភាសាអង់គ្លេស គណិតវិទ្យា វិទ្យាសាស្ត្រ និងសិក្សាសង្គម ក្នុងនោះក៏មានកម្មវិធីសិក្សាពិសេសផ្សេងៗទៀត ដូចជា មុខវិជ្ជា ភាសាចិន និង មុខវិជ្ជា STEAM ។

STEAM គឺជាផ្នែកដ៏សំខាន់មួយនៃកម្មវិធីសិក្សារបស់ AUPP High School។ សម្រាប់ឆ្នាំសិក្សានេះ មុខវិជ្ជា វិស្វកម្មសំណង់ស៊ីវិល ត្រូវបានជ្រើសរើសមកបង្រៀនក្រោមកម្មវិធី STEAM។ កម្មវិធី STEAM អនុញ្ញាតឱ្យសិស្សបង្កើតទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព នៅក្នុងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងចូលរួមក្នុងការវិភាគ និងពិសោធន៍លក្ខណៈវិទ្យាសាស្ត្រផ្សេងៗ។ សិស្សក៏អាចបង្កើនសមត្ថភាពក្នុងការដោះស្រាយបញ្ហា ការសហការជាក្រុម និងការច្នៃប្រឌិតនានា។

អគារ AUPP High School ស្ថិតនៅលើផ្ទៃដី ៧.៥ ហិកតា បំពាក់ដោយបន្ទប់សិក្សាស្តង់ដារអាមេរិក បន្ទប់កុំព្យូទ័រ មន្ទីរពិសោធន៍វិទ្យាសាស្ត្រ និងបណ្ណាល័យធំទូលាយ។ ក្រៅពីអគារសិក្សាដ៏ប្រណិត សិស្សានុសិស្សអាចប្រើប្រាស់ទីលានបាល់ទាត់ តារាងបាល់បោះ និងបរិក្ខារដ៏ទៃទៀត។

សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ វិទ្យាល័យ AUPP High School ទទួលពាក្យចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ១១ ខែមករាឆ្នាំ ២០២១ ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ទូរសព្ទ៖ ០២៣ ៩០២ ១១១

អគារលេខ ២៧៨H ផ្លូវលេខ ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។