(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ហើយករណីជាសះស្បើយក៏គ្មានដែរ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ៥៩លាននាក់ ស្លាប់ជាង ១លាន ៣៩ម៉ឺននាក់ និងជាសះស្បើយជិត ៤១លាននាក់!

៣៖ ថ្ងៃទី២៦ ខែវិច្ឆិកា តុលាការនឹងបើកការជំនុំជម្រះលើសំណុំរឿងអតីតក្រុមប្រឆាំងចំនួន១២៩នាក់ ពាក់ព័ន្ធករណីផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ (៩ វិច្ឆិកា)

៤៖ សហរដ្ឋអាមេរិករកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីៗជាង១៣ម៉ឺននាក់ទៀត ក្នុងពេលតែ១ថ្ងៃ

៥៖ គ.ជ.ប៖ គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ភ្នាក់ងារបក្សនយោបាយ ៩,៦៦៦នាក់ ត្រូវបានអនុញ្ញាតឲ្យសង្កេតមើល ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត

៦៖ ឥណ្ឌា នឹងបញ្ចប់ការធ្វើតេស្តវ៉ាក់សាំងកូវីដ-១៩ តំណាក់កាលចុងក្រោយ ២ខែទៀត

៧៖ គ.ជ.ប បានអនុញ្ញាតឲ្យអ្នកសង្កេតការណ៍ជាតិ ជាង២ពាន់នាក់ ចូលរួមសង្កេតមើលដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០

៨៖ អាល្លឺម៉ង់អាចនឹងបន្ត «បិទប្រទេស» ដល់ថ្ងៃទី២០ ខែធ្នូ ដោយសារកូវីដ-១៩

៩៖ ប្រមុខការទូតកម្ពុជា នឹងចូលរួមក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៣៧ (CMF) តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៤-២៥ ខែវិច្ឆិកា

១០៖ ទីបំផុតរដ្ឋធំៗពីរនៅអូស្ត្រាលី «បើកទ្វារវិញហើយ» ក្រោយពីបានធូរស្បើយពីរលកទី២ នៃការឆ្លងរាតត្បាតកូវីដ-១៩

១១៖ ទេសរដ្ឋមន្ត្រី គន់ គីម៖ អាជ្ញាធរត្រូវយកចិត្តទុកដាក់ ឱ្យការធ្វើស្រែឡើងវិញទទួលបានផល, មិនត្រូវឱ្យសម្តេចតេជោ ខកបំណងឡើយ

១២៖ អាមេរិកដើរចេញពីសន្ធិសញ្ញាអន្តរជាតិមួយទៀតជាផ្លូវការ, អាល្លឺម៉ង់សម្តែងការសោកស្តាយ

១៣៖ លោក នេត្រ ភក្ត្រា៖ សំណល់ប្លាស្ទិកជិត២០០តោន ត្រូវបានទប់ស្កាត់មិនឱ្យហូរចូលបឹងទន្លេសាបក្នុង១ឆ្នាំៗ នៅភូមិសាស្ត្រខេត្តសៀមរាប

១៤៖ វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca អាចមានប្រសិទ្ធភាពដល់ទៅ ៩០%

១៥៖ ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៧៩៥គ្រួសារ រស់នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ទទួលអំណោយ ពី កាកបាទក្រហមកម្ពុជា

១៦៖ ក្រុមលោក ដូណាល់ ត្រាំ ដាក់ពាក្យប្តឹងឧទ្ធរណ៍ ដើម្បីជំទាស់លទ្ធផលបោះឆ្នោត នៅរដ្ឋ Pennsylvania

១៧៖ «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» រកថវិកាបានជាង ៤០ម៉ឺនដុល្លារហើយ ជួយមន្ទីរពេទ្យកុមារអង្គរ

១៨៖ សមាជិកសភាមីយ៉ាន់ម៉ាម្នាក់ ដែលទើបតែជាប់ឆ្នោតថ្មី ត្រូវបានគេបាញ់សម្លាប់, គណបក្សកាន់អំណាចប្រកាសថ្កោលទោស អំពើហឹង្សានយោបាយបែបនេះ

១៩៖ មន្ត្រីជាន់ខ្ពស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក «ធ្វើទស្សនកិច្ចកោះតៃវ៉ាន់ ដោយសម្ងាត់»

២០៖ មហាយក្សចិនលើកទឹកចិត្តឲ្យពលរដ្ឋ «ប្រឹងបង្កើតកូនចៅបន្ថែមទៀត» ដើម្បីដោះស្រាយវិបត្តិ កំណើនមនុស្សមានវ័យចំណាស់

- ព័ត៌មាន Fresh News Plus

១៖ ខ្សែការពារ Pique នឹងអវត្តមានរហូតដល់ជិតចប់រដូវកាល ដោយសាររបួសជង្គង់ធ្ងន់ធ្ងរ

២៖ Liverpool ឡើងឈរលេខ២ តាមពីក្រោយ Spurs ក្នុងជ័យជម្នះដ៏អស្ចារ្យទៅលើ Leicester

៣៖ គួរយល់ដឹង! ពីរ៉ាមីតព្រះអាទិត្យ និងព្រះច័ន្ទ នៅប្រទេសម៉ិកស៉ិក

៤៖ តើអ្នកដឹងទេ! តំបន់ឥណ្ឌូប៉ាស៉ីហ្វិក មានប្រទេសចំនួនប៉ុន្មាន?

៥៖ សហស្ថាបនិក Skype ចំណាយលុយប្រមាណ ១៣២លានដុល្លារអាមេរិក វិនិយោគលើក្រុមហ៊ុនបច្ចេកវិទ្យា Start-ups

៦៖ មិនធម្មតា! ក្រុមចម្រៀងកូរ៉េ BTS ដណ្តើមបានពានរង្វាន់២ ពីកម្មវិធី «American Music Awardsa» ឆ្នាំ២០២០

៧៖ Daniil ឈ្នះជើងឯកវាយកូនបាល់ ATP Final ជាលើកទី១ ក្រោយឆ្លងកាត់ជើងខ្លាំងលំដាប់ពិភពលោកទាំង៣

៨៖ គួរយល់ដឹង! កាលពីសម័យរ៉ូម៉ាំងជិតពីរពាន់ឆ្នាំមុន បន្ទុះភ្នំភ្លើងមួយបានសម្លាប់មនុស្សអស់មួយទីក្រុង

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com