(កំពង់ស្ពឺ)៖ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជា ទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៣៣គ្រួសារ ស្ថិតនៅភូមិដំណាក់មានជ័យ ឃុំព្រះនិព្វាន និងឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

សូមជម្រាបដែរថា ខ្យល់កន្ត្រាក់បានវាយប្រហារឃុំទាំងពីរកាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា មានភ្លៀងធ្លាក់ខ្លាំង និងមានខ្យល់កន្រ្តាក់បណ្តាលឲ្យប៉ះពាល់ និងខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៣ឃុំ រួមមាន៖

*ឃុំព្រះនិពាន្វ, ឃុំអង្គពពេល និងឃុំវាល ក្នុងនោះមានភូមិចំនួន១៣ភូមិ បណ្តាលឲ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋ១៣០ខ្នង ដំបូលរោងចិញ្ចឹមជ្រូក១ខ្នង ដំបូលសាលារៀនចំនួន២ខ្នង សរុប១៣៣ខ្នងផ្ទះ និងរលំដើមឈើមួយចំនួនទៀត៕