(បន្ទាយមានជ័យ)៖ លោក ប្រាក់ ចាន់ធី តំណាងឲ្យលោក ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធានក្រុមការងារចាត់តាំងយុវជនកម្ព្ពុជាគណបក្សប្រជាជននៅទ្វីបអឺរ៉ុប ទទូលបន្ទុកប្រទេសស្វីសទីក្រុងលីយ៉ុង និងទីក្រុងសំបេរីប្រធានសមាគមន៍ និងសិស្សនិស្សិតអាហាររូបករណ៏ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន យកមកចែកជូនមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ ក្នុងភូមិឬស្សីក្រោក ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះផងដែរ លោក រិញ ប៊ុនឈួយ នាយកមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ បានទ្បើងរាយការណ៍អំពីស្ថានភាទូទៅមណ្ឍលសង្គ្រោះជនទី២ ត្រូវបានបង្កើតទ្បើងក្នុងភូមិសាស្ត្រ ភូមិឬស្សីក្រោយឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានផ្ទៃដី៥.៦៣៦ម៉ែត្រការ៉េ មានអាគាសរុបចំនួន១៤ខ្នង ដែលបានកសាងទ្បើងក្នុងកំទ្បុងឆ្នាំ២០០៩ មានក្មេងសរុម១៦៤នាក់ មានបុគ្គលិកបំរើការងារ២៥នាក់។

ក្នុងឱកាសនោះផងដែរ លោក ប្រាក់ ចាន់ធី តំណាង លោក ម៉ី វ៉ាន់ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី យកមកចែកជូនរួមមាន៖ ១៖ អង្ករចំនួន០៧តោន, ២៖ ទឹកត្រី២០កេស, ៣៖ ទឹកស៊ុអ៊ុវ២០កេស, ៤៖ ទឹកសុទ្ធ៥០កេស, ៥៖ សំលៀកបំពាក់កីទ្បាក្នុង០១នាក់០១កំភ្លេ, ៦៖ តុធ្វើការចំនួន០៣, ៧៖ កៅអីចំនួន០៣, ៨៖ ទូដាក់ឯកសាចំនួន០២, ៩៖ កុំព្យូរទ័រ០១គ្រឿង, ១០៖ កាមេរ៉ាថតរូប១គ្រឿង, ១១៖ ទូដាក់សំលៀកបំពាក់ធំសម្រាប់ក្មេងៗចំនួន១១, ១២៖ ទូដាក់ចានមាន០៤គ្រឿង, ១៣៖ សំលៀកបំពាក់កីទ្បាចំនួន១៦៤កំភ្លេរ និង១៤៖ ថវិកា៤លានរៀល។

លោក ប្រាក់ ចាន់ធី បានធ្វើការផ្តាំផ្ញើរដល់លោកគ្រូ អ្នកគ្រូ ក្រោយពីទឹកជំនន់ស្រកត្រូយកចិត្តទុកដាក់ បង្កើតការបង្ករបង្កើនផលដាំបន្លែ និងចិញ្ចឹមសត្វគ្រប់ប្រភេទដើម្បីផ្គត់ផ្គង់ ក្នុងមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២សូមឲ្យក្មេងៗ ត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រ ស្តាប់លោកគ្រូអ្នកគ្រូពន្យល់ ដើម្បីទទួលបានចំណេះដឹងថ្មីៗបំរើសង្គម និងនាំគ្នាប្រុងប្រយ័ត្នជានិច្ច ជាមួយនឹងការនាំគ្នាទប់ស្កាត់នូវជំងឺកូវីដ១៩ អនាម័យជាប្រចាំលាងដៃ និងសាប៊ូជែលឲ្យបានញឹកញាប់ ព្រមទាំងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល បើទោះបីប្រទេសកម្ពុជាពុំមានករណីស្លាប់ដោយសារជំងឺនេះក្តី៕