(ភ្នំពេញ)៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួន កាលពីវេលាម៉ោង ៣៖០០នាទីឈានចូល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវបេតុង ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទាំង២នាក់រួមមានទី១៖ ឈ្មោះ ធី សត្យា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទី២៖ ឈ្មោះ ផាន់ សុភ័ក្រ្ត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ចំពោះវត្ថុតាងចាប់យករួមមាន៖ ថ្នាំប្រភេទ ក្រាមពណ៌សថ្លាចំនួន ៣កញ្ចប់ថង់ធំល្មម, ម៉ូតូ ១គ្រឿង, កាបូបស្ពាយចំនួន១, កំប៉ុងស្ករគ្រាប់ mentos ពណ៌ខៀវ ចំនួន១។

បច្ចប្បន្នជនសង្ស័យទាំង២ខាងលើ រួមនឹងវត្ថុតាងខាងលើយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវីធីច្បាប់៕