(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ថ្មីនៅកម្ពុជាទេ ហើយអ្នកជាសះស្បើយក៏គ្មានដែរ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៥៦លាននាក់ ស្លាប់ជាង ១លាន ៣៥ម៉ឺននាក់ និងជាសះស្បើយជាង ៣៩លាននាក់!

៣៖ ថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ចេញហាត់កីឡាជាលើកដំបូង ក្រោយបញ្ចប់ការធ្វើចត្តាឡីស័ក និងសូមលាហើយព្រឹត្តិការណ៍ ៣ វិច្ឆិកា

៤៖ អ្នកជំងឺកូវីដ-១៩ជិត ២,០០០នាក់ទៀតស្លាប់ ក្នុងពេលតែ១ថ្ងៃនៅសហរដ្ឋអាមេរិក ខណៈអ្នកឆ្លងថ្មីៗជាង ១៧ម៉ឺននាក់ត្រូវបានរាយការណ៍!

៥៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណ នាយក វិទ្យាស្ថាន ប៉ាស្ទ័រ កម្ពុជា ដែលជួយកម្ពុជា ក្នុងការធ្វើតេស្តរកកូវីដ-១៩ ដើម្បីប្រឆាំងនឹងការរីករាលដាល

៦៖ រដ្ឋភាគខាងត្បូងអូស្ត្រាលីត្រូវបិទទ្វារ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩

៧៖ ស្ថានទូតចិននៅកម្ពុជា ថ្លែងសារអបអរសាទរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបញ្ចប់ការធ្វើចត្តាឡីស័ក ប្រកបដោយសុវត្ថិភាព

៨៖ នាយករដ្ឋមន្ត្រីជប៉ុន៖ «ប្រទេសជប៉ុនកំពុងស្ថិតនៅក្នុង ការប្រកាសអាសន្នកម្រិតខ្ពស់បំផុត ក្រោយរកឃើញអ្នកឆ្លងកូវីដ-១៩ ជាង២,០០០នាក់ក្នុង១ថ្ងៃ»

៩៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជម្រាបរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងអភិបាលរាជធានី-ខេត្ត ពីការបើកឡើងវិញ សារមន្ទីរ និងរោងភាពយន្ត

១០៖ លោក ស៊ី ជិនពីង៖ «សេដ្ឋកិច្ចដ៏ធំសម្បើមរបស់ចិន គឺជាមូលដ្ឋាននៃពាណិជ្ជកម្មសេរី, ចិនប្រឆាំងគំនិតគាំពារនិយម»

១១៖ រដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន ប្រាប់អំពីដំណើរការបើកសាលារៀនឡើងវិញ ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកាតទៅ ជាមួយនឹងវិធានការពារដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

១២៖ គ្រាប់មីស៊ីលរបស់កូរ៉េខាងជើង គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ចំពោះសហរដ្ឋអាមេរិក, នេះបើតាមរបាយការណ៍សន្តិសុខប្រចាំឆ្នាំ

១៣៖ ជប៉ុនបន្តជួយកម្ពុជាជាង ២០០លានដុល្លារ ដើម្បីដោះស្រាយវិបត្តិ បណ្តាលមកពីកូវីដ១៩

១៤៖ លោក ដូណាល់ ត្រាំ មិនទាន់មានផែនការរៀបចំ កិច្ចប្រជុំកំពូល G7 ឡើងវិញនៅឡើយទេ

១៥៖ សប្តាហ៍ក្រោយរដ្ឋសភា បន្តសម័យប្រជុំពេញអង្គ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៧

១៦៖ ប្រជាជនអាមេរិក និងអឺរ៉ុបអាចនឹងទទួលបាន «វ៉ាក់សាំងកូវីដ-១៩» នៅមុនថ្ងៃបុណ្យណូអែល!

១៧៖ សមាគមពលរដ្ឋខ្មែរ-អូស្ត្រាលីនៃរដ្ឋវិចតូរីយ៉ាប្រកាសគាំទ្រការនាំអង្ករ និងផលិតផលកសិកម្មពីកម្ពុជាចូលអូស្ត្រាលី និងថ្កោលទោសជនអគតិដែលមិនឱ្យអូស្ត្រាលីនាំអង្ករកម្ពុជាចូល

១៨៖ ក្រុមយុទ្ធនាការបោះឆ្នោតលោក ត្រាំ ស្នើឲ្យរាប់សន្លឹកឆ្នោតឡើងវិញនៅរដ្ឋ Wisconsin ទោះបីមានការអះអាងថា លទ្ធផលនឹងមិនផ្លាស់ប្តូរ

១៩៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ណែនាំដល់សមាជិករបស់ខ្លួន អំពីប្រព័ន្ធអនុគ្រោះទូទៅ (GSP) របស់អង់គ្លេស

២០៖ នូវែលសេឡង់ ប្តេជ្ញាចាត់វិធានការក្តៅ ចំពោះក្រុមអ្នកបោះជំរុំកម្សាន្តនៅតាមព្រៃភ្នំ ដែលបន្ទោបង់ពាសវាលពាសកាល ដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញ ក្រោយកូវីដ-១៩

២១៖ ក្រុមប្រឹក្សាធម្មនុញ្ញចេញសេចក្តីថ្លែងការណ៍ ពន្យល់ពីការទាត់ចោលបណ្តឹង LDP ក្រោយរងប្រតិកម្មខ្លាំង

២២៖ ហ្វីលីពីនត្រៀមនាំចូលអង្ករបន្ថែមនៅឆ្នាំ២០២១ ព្រោះតែព្យុះកំណាចផ្ទួនៗ បានបំផ្លាញផលដំណាំយ៉ាងធ្ងន់ធ្ងរ

២៣៖ អ៉ីរ៉ង់ ថានឹងអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញភ្លាមៗ បើលោក ចូ បៃដិន ដកទណ្ឌកម្ម

២៤៖ យោធាអូស្ត្រាលីទទួលស្គាល់ពីការសម្លាប់ ជនជាតិអាហ្វហ្គានីស្ថានជិត ៤០នាក់ ដោយខុសច្បាប់!

២៥៖ ចិនអះអាងថា មនុស្សជិត១លាននាក់ហើយ បានចាក់វ៉ាក់សាំងកូវីដ-១៩ អភិវឌ្ឍឡើងដោយក្រុមហ៊ុន Sinopharm

- ព័ត៌មាន Fresh News Plus

១៖ Twitter ដាក់ឲ្យដំណើរការមុខងារថ្មីហៅថា «Fleets» សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ iOS និង Android នៅជុំវិញពិភពលោក

២៖ Lukaku ស៊ុត ២គ្រាប់ជួយប៊ែលហ្សិកឡើងជុំផ្តាច់ព្រ័ត្រពាន Nations League ក្រោយទម្លាក់ដាណឺម៉ាក

៣៖ មិនធម្មតា! វិសាខា បន្ដកិច្ចសន្យាឲ្យខ្សែបម្រើ ច្រឹង ពលរដ្ឋ ដល់ឆ្នាំ២០២៤

៤៖ Salah លាប់ឡើងវិញនៃជំងឺ Covid-19 ពេលទៅលេងឲ្យជម្រើសជាតិអេហ្ស៊ីបនៅ Cup of Nations

៥៖ Apple សុខចិត្តបង់ប្រាក់១១៣លានដុល្លារ ដើម្បីបញ្ចប់សំណុំរឿងចោទប្រកាន់ទាក់ទងនឹង iPhone ពីសំណាក់បណ្តារដ្ឋនៅអាមេរិក

៦៖ តើអ្នកដឹងទេ! អង្គធាតុណាដែលមានបរិមាណច្រើនជាងគេនៅក្នុងផែនដី?

៧៖ ទីបំផុតសហរដ្ឋអាមេរិកដកបម្រាមហោះហើរចេញពីយន្តហោះ Boeing 737 MAX វិញហើយ

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com