(ភ្នំពេញ)៖ ក្រុមវេជ្ជបណ្ឌិត នៃមន្ទីរពេទ្យឯកទេសភ្នែក​កម្ពុជា​ និងមន្ទីរពេទ្យភ្នែកឥណ្ឌា​ ក្រោមកិច្ចសហការ​ និងក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ​ នៅព្រឹកថ្ងៃទី១១​ ខែកុម្ភៈ​ ឆ្នាំ២០១៦​នេះ​ បានរៀបចំពិនិត្យភ្នែក ដោយឥតគិតថ្លៃ​ ជូនមន្ត្រីរាជការ​ និងបុគ្គលិកក្រសួងការបរទេស។

យោងតាមមន្រ្តីក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ពិធីពិនិត្យភ្នែកធ្វើឡើងរយៈពេល ៣ថ្ងៃ​ ពោលចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី​ ១៣ ខែកុម្ភៈ​ ដោយមានការចូលរួមពិនិត្យ ពីមន្ត្រីរាជការ​ បុគ្គលិក​ ក្រសួងការបរទេស​ប្រមាណ​ ១២៥នាក់​។

ការពិនិត្យភ្នែក ក្រុមវេជ្ជបណ្ឌិត នឹងពិនិត្យទៅលើកម្រិត​ ទំហំ នៃការមើលឃើញរបស់ភ្នែក​ និង ការប្រឹក្សាយោបល់​ជាមួយអ្នកឯកទេស ចក្ខុសាស្ត្រ​ ព្រមទាំងមានការណែនាំអំពី ការថែរក្សាភ្នែក​ និង ការផ្តល់ជូន Vision Is Life Card សម្រាប់ការបញ្ចុះតម្លៃ​៥០ភាគរយ ដើម្បីព្យាបាលភ្នែក ជាមួយមន្ទីរពេទ្យឯកទេសភ្នែកកម្ពុជាផងដែរ ៕