(អូស្ត្រាលី)៖ សមាគមពលរដ្ឋខ្មែរ-អូស្ត្រាលីនៃរដ្ឋវិចតូរីយ៉ា បានចេញសេចក្ដីប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការនាំអង្ករ និងផលិតផលកសិកម្មពីកម្ពុជាចូលអូស្ត្រាលី ថែមទាំងបានថ្កោលទោសចំពោះជនអគតិមួយក្ដាប់ដែលរារាំងមិនឱ្យអូស្ត្រាលីនាំអង្ករកម្ពុជាចូល ខណៈប្រជាពលរដ្ឋកម្ពុជាកំពុងជួបទុក្ខលំបាកដោយសារការរាតត្បាតជំងឺកូវីដ-១៩ និងគ្រោះទឹកជំនន់ផងនោះ។

តាមសេចក្ដីប្រកាសដែល Fresh News ទទួលបាននាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឱ្យដឹងថា លោក ប៊ូ សម្បត្តិ ប្រធានសមាគមពលរដ្ឋខ្មែរ-អូស្ត្រាលីនៃរដ្ឋវិចតូរីយ៉ា បានចេញមុខថ្កោលទោសលើក្រុមសកម្មជនអតីតគណបក្សសង្គ្រោះជាតិនៅតំបន់មួយនៃប្រទេសអូស្ត្រាលី ដឹកនាំឈ្មោះ ខៀវ ដារ៉ា ដែលបានតាំងខ្លួនឯងថាជាតំណាងឱ្យសហគមន៍ខ្មែរនៅអូស្ត្រាលី ក្រោមការជួយជ្រោមជ្រែងបំប៉ោងសំឡេងពីវិទ្យុអាស៉ីសេរី កាលពីថ្ងៃទី១៤ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ក្នុងន័យបង្កាច់បង្ខូច រារាំងទីផ្សារ និងបំផ្លាញកេរ្តិ៍ឈ្មោះអង្កររបស់កម្ពុជា ក៏ដូចជាបំផ្លាញផលប្រយោជន៍របស់ប្រជាកសិកខ្មែរ។

សេចក្ដីប្រកាសបានបន្តថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២០នេះ កម្ពុជាបាននាំអង្ករទៅកាន់ប្រទេសអូស្ត្រាលីចំនួន ២៥,៨៨៤ តោន កើនឡើង ៥៣%។ សមាគមពលរដ្ឋខ្មែរ-អូស្ត្រាលីនៃរដ្ឋវិចតូរីយ៉ា បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះវឌ្ឍនភាពទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសមិត្តទាំងពីរ ខុសពីក្រុមអគតិមួយក្រុមខាងលើដែលបែរជារារាំងដល់ទំនាក់ទំនងនេះទៅវិញ។

ខាងក្រោមនេះជាខ្លឹមសារលម្អិតក្នុងសេចក្ដីប្រកាសរបស់សមាគមពលរដ្ឋខ្មែរ-អូស្ត្រាលីនៃរដ្ឋវិចតូរីយ៉ា៖