(ភ្នំពេញ)៖ អ្នកចម្ការមួយរូបមកពីភូមិកោះកែវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានសំណាងគាស់ឈ្នះ៥លានរៀលពីវើក WURKZ ទាំងមិនទាន់ចេញផុតពីផ្ទះអ្នកលក់ផង នាំក្តីរំភើបរីករាយផ្អើលអស់អ្នកភូមិ។

លោក តុញ ប៉ុនធឿន អាយុ៣០ឆ្នាំ បានរៀបរាប់ថា៖ «ដោយសារអស់កម្លាំងពេកក្រោយត្រឡប់ពីចម្ការត្រប់ ខ្ញុំក៏ជិះទៅទិញវើក WURKZ ១កំប៉ុងហូបដូចរាល់ដងពីអ្នកលក់លើផ្លូវធំ។ ដល់តែគាស់ភ្លាម ស្មានឈ្នះបាន៥ពាន់អី ខ្ញុំក៏អរបន្តិចដែរ ដល់តែមើលឲ្យច្បាស់ឃើញ ៥លានអរស្ទើរលោតចេញពីម៉ូតូ ផ្អើលអស់ទាំងអ្នកលក់ទៀត»។

សម្រាប់គ្រួសារលោក ទឹកប្រាក់នេះពិតជាមានន័យណាស់ ព្រោះវាមកទាន់ពេលល្មម ដែលអាចដោះស្រាយបញ្ហាជីវភាព ជាពិសេសគម្រោងទិញម៉ាស៊ីនបូមទឹកទុកសម្រាប់ប្រើនៅចម្ការពេលរដូវប្រាំងមកដល់ ព្រមទាំងទិញគ្រាប់ពូជបន្ថែមព្រោះថា មានហើយអ្នកចាំម៉ៅយកភោគផលរបស់គាត់ ឲ្យតែគាត់មានគ្រប់គ្រាន់សម្រាប់ឈ្មួញ។

អតិថិជនភេសជ្ជៈប៉ូវកម្លាំងវើក WURKZ សុទ្ធតែអាចមានឱកាសគាស់ឈ្នះទឹកប្រាក់សំណាងដែលមានច្រើនសន្ធឹកសន្ធាប់ចរាចរណ៍នៅលើទីផ្សារ មានដូចជារង្វាន់ ៥០លានរៀល ៥លានរៀល ១លានរៀល ១ម៉ឺនរៀល ៥ពាន់រៀល និង វើក WURKZ រាប់លានកំប៉ុងទៀត៕