(ភ្នំពេញ)៖ ដល់ដំណាច់ឆ្នាំ២០២០ខាងមុខដ៏ខ្លីនេះ កម្ពុជារកបានសុខសន្តិភាពពេញលេញរយៈពេលប្រមាណជា ២២ឆ្នាំហើយ។ រយៈពេល២២ឆ្នាំនៃសុខសន្តិភាពនេះ បានផ្តល់នូវឱកាសដ៏មហាសាលសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍសង្គមកម្ពុជាឱ្យរីកចម្រើន និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ។

ព្រោះតែបែបនេះ ទើបនាំឱ្យមានការមើលឃើញថា សន្តិភាព គឺជាកត្តាកំណត់លើការអភិឌ្ឍ ការរីកចម្រើន និងការរស់នៅប្រកបដោយសេចក្តីសុខរបស់ប្រជាជនខ្មែរ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ព្រោះតែសន្តិភាពនេះហើយ បាននាំឱ្យប្រទេសកម្ពុជាមានការរីកចម្រើនដូចសព្វថ្ងៃ។ ដូច្នេះប្រជាពលរដ្ឋខ្មែរ ត្រូវរួបរួមគ្នាការពារ និងថែរក្សាសុខសន្តិភាពនេះឱ្យបានគង់វង់៕