(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា មិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ហើយអ្នកជាសះស្បើយក៏គ្មានដែរ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ៥៥លាននាក់ ស្លាប់ជាង ១លាន ៣២ម៉ឺននាក់ និងជាសះស្បើយជាង ៣៨លាននាក់!

៣៖ អំណោយម៉ាសចំនួន២លាន១សែន និងបរិក្ខារពេទ្យសរុបចំនួន១២មុខរបស់កម្ពុជា ត្រូវបានប្រគល់ជូននាយករដ្ឋមន្រ្តីឡាវហើយ

៤៖ អត្រាឆ្លងកូវីដ-១៩ប្រចាំថ្ងៃទូទាំងសហរដ្ឋអាមេរិក នៅតែខ្ពស់បំផុត, អ្នកឆ្លងជាង ១៣ម៉ឺននាក់ទៀតត្រូវបានរាយការណ៍

៥៖ នាយករដ្ឋមន្ត្រីឡាវ៖ ម៉ាស់ និងបរិក្ខារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់កម្ពុជា ជាអំណោយដ៏ថ្លៃថ្លាសម្រាប់ប្រជាជនឡាវ

៦៖ លទ្ធផលសិក្សាថ្មី៖ «កូវីដ-១៩ទំនងជាកើតមាននៅអ៉ីតាលី តាំងតែពីខែកញ្ញា ឆ្នាំ២០១៩»

៧៖ សម្ដេចពិជ័យសេនា ទៀ បាញ់៖ កម្ពុជា និងឡាវមានចំណងមិត្តភាពជាបងប្អូនដ៏យូរអង្វែង ដែលថ្នាក់ដឹកនាំគ្រប់កម្រិតនៃប្រទេសទាំងពីរកំពុងបន្តពូនជ្រុំ និងពង្រឹងឱ្យកាន់តែរឹងមាំថែមទៀតជារៀងរាល់ថ្ងៃ

៨៖ លោក គីម ជុងអ៊ុន ដឹកនាំកិច្ចប្រជុំបង្កើនស្មារតីទប់ទល់កូវីដ-១៩ ទោះបីកូរ៉េខាងជើង គ្មានករណីឆ្លងសូម្បីតែម្នាក់

៩៖ នាយករដ្ឋមន្ដ្រីឡាវ ផ្ញើលិខិតថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះការផ្ដល់ជំនួយសប្បុរធម៌ម៉ាស និងបរិក្ខាពេទ្យសម្រាប់ប្រឆាំងជំងឺកូវីដ-១៩

១០៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន «ធ្វើចត្តាឡីស័ក» ក្រោយពីបានចូលរួមប្រជុំ ជាមួយអ្នកផ្ទុកកូវីដ-១៩

១១៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណក្រុមហ៊ុនអាកាសចរណ៍ «ឡានម៉ី អ៊ែរឡាញ» ដែលឧបត្ថម្ភការដឹកជញ្ជូនសម្ភារការពារជំងឺកូវីដ-១៩ ទៅប្រទេសឡាវ ដោយឥតគិតថ្លៃ

១២៖ ក្រុមទីប្រឹក្សាលោក បៃដិន គ្រោងពិភាក្សាជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ១៩ ខណៈលោក ត្រាំ នៅតែមិនព្រមចុះចាញ់

១៣៖ ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់

១៤៖ លោក អូបាម៉ា៖ ការបោះឆ្នោតតែមួយលើក មិនអាចបញ្ឈប់ការបែកបាក់របស់សហរដ្ឋអាមេរិក បានឡើយ

១៥៖ ក្រសួងសុខាភិបាល អំពាវនាវអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ៣វិច្ឆិកា ធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ និងទៅធ្វើតេស្តលើកទី៤ ឲ្យបានគ្រប់គ្នា

១៦៖ លោក ដូណាល់ ត្រាំ៖ «បៃដិន ទទួលជ័យជម្នះព្រោះតែការលួចបន្លំ, ខ្ញុំគ្មានអ្វីត្រូវទទួលស្គាល់ឡើយ»

១៧៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង លើកទឹកចិត្តដល់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ពង្រីកខ្លួនឱ្យក្លាយជាមូលដ្ឋានផលិតកម្មធំ នៅអាស៊ាន

១៨៖ រដ្ឋមន្ត្រីការបរទេសស៊ីរីលោក Walid Muallem ទទួលមរណភាពក្នុងវ័យ៧៩ឆ្នាំ

១៩៖ ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២០

២០៖ ក្រុមយុទ្ធការបោះឆ្នោតលោក ដូណាល់ ត្រាំ ដកការចោទប្រកាន់មួយចំនួន ចេញពីពាក្យបណ្តឹងនៅក្នុងរដ្ឋ Pennsylvania

២១៖ ក្នុងខែតុលា ឆ្នាំ២០២០ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគជាង៧០ម៉ឺនដុល្លារអាមេរិក

២២៖ លោក ដូណាល់ ត្រាំ ត្រៀមដាក់ទណ្ឌកម្មចិនបន្ថែមទៀត មុនអាណត្តិប្រធានាធិបតីរូបនេះផុតរលត់

២៣៖ ១០ខែឆ្នាំនេះ អ្នកធ្វើដំណើរតាមផ្លូវការអាកាសចេញ-ចូលប្រទេសកម្ពុជា មាន២លាននាក់ ធ្លាក់ចុះជិត៨០%

២៤៖ ប្រធានាធិបតីស្តីទីប៉េរូចុះចេញពីតំណែង ចំពោះមុខបាតុកម្មយ៉ាងក្តៅគគុក

- ព័ត៌មាន Fresh News Plus

១៖ គិតត្រឹមថ្ងៃទី១៦-វិច្ឆិកានេះ កម្ពុជាសល់ ៩០០ថ្ងៃគត់ នៃដំណើរឆ្ពោះទៅ SEA Games 2023

២៖ ក្រុមហ៊ុន Qualcomm ទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលអាមេរិក ដើម្បីលក់បន្ទះឈីប 4G ឲ្យក្រុមហ៊ុន Huawei

៣៖ Hamilton ឈ្នះជើងឯក F1 ពិភពលោកលើកទី៧ ក្នុងអាជីពពីព្រឹត្តិការណ៍ Turkish Grand Prix 2020

៤៖ ចំណេះដឹងទូទៅ៖ ប្រភពដើមនៃលទ្ធិប្រជាធិបតេយ្យ

៥៖ អតីតខ្សែបម្រើ Barcelona និង Liverpool ទាំងជម្រើសជាតិអាហ្សង់ទីន Mascherano ចូលនិវត្តន៍ពីបាល់ទាត់

៦៖ Apple និង Google រួមក្រុមបង្កើតបច្ចេកវិទ្យា 6G ក្រោយពេលចិនបាញ់ផ្ដាយរណបសាកល្បង 6G

៧៖ ក្រសួងអប់រំ លើកការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ជាលើកទី២

៨៖ តារាសម្ដែងល្បីរបស់ជប៉ុន លោក Akira Kubodera ម្នាក់ទៀតហើយ បាត់បង់ជីវិត សង្ស័យធ្វើអត្តឃាត

៩៖ CL ប្រកាសពីការពន្យារពេលចេញអាល់ប៊ុមថ្មី «ALPHA» ដើម្បីយកពេលវេលាសម្រិតសម្រាំងឲ្យល្អជាងមុន

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com