(ភ្នំពេញ)៖ របាយការណ៍ផលប៉ះពាល់នៃកូវីដ១៩ លើវិស័យអាកាសចរស៊ីវិលកម្ពុជា រៀបចំដោយលោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែវិច្ឆិកានេះបញ្ជាក់ថា នៅរយៈពេល១០ ខែឆ្នាំ២០២០នេះ អ្នកដំណើរតាមផ្លូវអាកាសចេញចូលកម្ពុជា មានចំនួន ២ ០៩៩ ៨១២នាក់ ធ្លាក់ចុះ៧៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ មានរហូតដល់ ៩ ៦៨៩ ៩៣៤នាក់។

របាយការណ៍បានបញ្ជាក់ថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២០ អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជា ទទួលអ្នកដំណើរធ្លាក់ចុះយ៉ាងគំហុក ដោយជំងឺកូវីដ១៩។ ក្នុងនោះរួមមាន៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលអ្នកដំណើរបាន១ ២៧១ ២៤៥នាក់ ធ្លាក់ចុះ ៧៤%, អាកាសយានដ្ឋានអន្តរជាតិសៀមរាប ទទួលអ្នកដំណើរ ៦១៨ ៤៥៩នាក់ ធ្លាក់ចុះ៨១% និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ទទួលអ្នកដំណើរចំនួន ២១០១០៨នាក់ ធ្លាក់ចុះ៨៦ភាគរយ។

សូមជម្រាបថា កាលពីឆ្នាំ២០១៩ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសចេញ-ចូល ជាង១១លាននាក់មកពី បណ្ដាគ្រប់ប្រទេសនានាលើសកលលោកជាមួយនឹងអត្រាកំណើន១៣%។ កម្ពុជាមានអាកាសយានដ្ឋានអន្តរជាតិ តាមស្តង់ដារអន្តរជាតិចំនួនបី និងបានទទួលការវិនិយោគ អាកាសយានដ្ឋានអន្តរជាតិថ្មីពីរបន្ថែមទៀត៕

ខាងក្រោមនេះជារបាយការណ៍ផលប៉ះពាល់នៃកូវីដ១៩ មកលើវិស័យអាកាសចរស៊ីវិលកម្ពុជា និងសកលលោក៖