(បន្ទាយមានជ័យ)៖ ដើម្បីជួយដោះស្រាយបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្រុមហ៊ុន LPP sky casino and hotel ដឹកនាំដោយលោកស្រី សេង ស្រីល័ក្ខ និងស្វាមីលោក អាមីន KPS រួមនឹងសប្បុរសជន បាននាំយកអំណោយអង្ករ និងគ្រឿងឧបភោគបរិភោគ ចែកជូនដល់ពលរដ្ឋដែលរងគ្រោះចំនួន៥០គ្រួសារ នៅក្នុងក្រុងសិរីសោភ័ណ។

ក្នុងឱកាសចែកអំណោយកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងស្រីសោភ័ណ ក៏បានថ្លែងអំរគុណចំពោះក្រុមហ៊ុន LPP sky casino and hotel ដែលបានចំណាយធនធានផ្ទាល់ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសង្គ្រោះដល់បងប្អូនពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងក្រុងសិរីសោភ័ណ ដែលជាចំណែកមួយជួយដោះស្រាយស្បៀងប្រចាំថ្ងៃបានមួយគ្រា។ លោកអភិបាលក្រុងបានបញ្ជាក់ថា នេះជាទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់សប្បុរសជន ដែលបានចូលរួមដោះស្រាយបញ្ហាបងប្អូនពលរដ្ឋ គឺជាការបង្ហាញពីឆន្ទៈក្នុងការជួយចែករំលែកគ្នាក្នុងគ្រាមានអាសន្ន។

លោកអភិបាលក្រុង ក៏បានផ្តាំផ្ញើរដល់បងប្អូនពលរដ្ឋដោយកម្ពុជាក្រោយពីព្រឹត្តការណ៍ «៣វិច្ឆិកា» បានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៤នាក់ ប្រមុខរាជរដ្ឋាភិបាល បានចេញវិធានការការពារ ពីជំងឺរាតត្បាតសកល ដោយអំពាវនាវឲ្យបងប្អូនពលរដ្ឋបន្តប្រុងប្រយ័ត្ន នឹងត្រូវចូលរួមអនុវត្តវិធានការអនាម័យឲ្យបានខ្ចប់ខ្ចួន មិនត្រូវមើលស្រាលចំពោះវីរុសដ៏កាចសាហាវនេះឡើយ ដោយត្រូវមានការរក្សាគម្លាតសង្គម ការធ្វើអនាម័យឲ្យបានជាប់ជាប្រចាំតាមរយៈការលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែលសម្លាប់មេរោគជាប្រចាំ។

លោកស្រី សេង ស្រីល័ក្ខ ក៏បានសម្តែងនូវក្តីរំភើប និងរីករាយដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយដល់បងប្អូនពលរដ្ឋដែលមានជីវភាពខ្វះខាត ដែលលោកស្រី និងក្រុមគ្រួសារ និងសប្បុរសជនបាននាំយកអំណោយផ្តល់ជូនដល់បងប្អូនដែលកំពុងជួបបញ្ហាខ្វះខាត ហើយលោកស្រីក៏បានលើកឡើងថា លោកស្រីនឹងខិតខំប្រឹងប្រែងគៀរគរសប្បុសជន ដើម្បីជួយបដល់បងប្អូនដែលកំពុងជួបការខ្វះខាត់ជាបន្តទៀត។

សូមបញ្ជាក់ផងដែថា គ្រួសារខ្វះខាត់ទាំង៥០គ្រួសារនោះ ក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម, មី១កេស, ត្រី១ដប, ភួយ១, នឹងថវិកា១ម៉ឺនរៀល៕