(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាស ពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ម្នាក់ និងមិនមានករណីឆ្លងថ្មីនៅកម្ពុជាឡើយ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៥៣លាននាក់ ស្លាប់ជាង ១លាន ២៩ម៉ឺននាក់ និងជាសះស្បើយជាង ៣៧លាននាក់!

៣៖ ថ្នាក់ដឹកនាំអាស៊ាន ស្វាគមន៍ និងគាំទ្រចំពោះការប្រកាសរបស់ចិន ដែលចាត់ទុកវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ជា «ទំនិញសាធារណៈ»

៤៖ ព្យុះទីហ្វុង Vamco ផ្តាច់ជីវិតប្រជាជនហ្វីលីពីនកើនដល់ ១៤នាក់

៥៖ ស្អែកនេះ ក្រសួងសុខាភិបាល បន្ដពិនិត្យសំណាកអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ៣វិច្ឆិកា លើកទី៣ ចាប់ពីម៉ោង៧ព្រឹកតទៅ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី

៦៖ សហរដ្ឋអាមេរិក៖ មនុស្ស៧នាក់ស្លាប់, ២នាក់បាត់ខ្លួនក្នុងគ្រោះទឹកជំនន់ នៅរដ្ឋ North Carolina

៧៖ ថ្នាក់ដឹកនាំអាស៊ាន អរគុណមិត្តជប៉ុន ដែលគាំទ្រយ៉ាងសកម្ម ក្នុងការបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺឆ្លងថ្មីៗ

៨៖ ទីបំផុតគណបក្សលោកស្រី អោងសាន ស៊ូជី ទទួលបានអាសនៈគ្រប់គ្រាន់ក្នុងសភា ដែលអាចបង្កើតរដ្ឋាភិបាលថ្មី

៩៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើឲ្យប្រធានស្ថាប័នដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ថ្ងៃទី០៣ ខែវិច្ឆិកា ផ្ញើអាសយដ្ឋានអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោល ជូនអាជ្ញាធររាជធានីភ្នំពេញ

១០៖ លោក អូបាម៉ា ថាការមិនទទួលស្គាល់បរាជ័យរបស់លោក ដូណាល់ ត្រាំ គឺជាជំហានដ៏គ្រោះថ្នាក់សម្រាប់លទ្ធិប្រជាធិបតេយ្យ

១១៖ ក្រសួងសុខាភិបាល ព្រមានចាត់វិធានការតាមផ្លូវច្បាប់ លើអ្នកចែកចាយម៉ាស និងផលិតផលសម្លាប់មេរោគដែលគ្មានគុណភាព

១២៖ ក្រុមមន្ត្រីរៀបចំការបោះឆ្នោតនៅអាមេរិក ចេញមុខច្រានចោល ការចោទប្រកាន់របស់លោក ត្រាំ អំពីការលួចបន្លំសន្លឹកឆ្នោត

១៣៖ ថ្នាក់ដឹកនាំអាស៊ាន និងឥណ្ឌា បេ្តជ្ញាយ៉ាងម៉ឺងម៉ាត់ ដោះស្រាយបញ្ហាប្រឈមតាមរយៈការពង្រឹង និងពង្រីកនូវទំនាក់ទំនងរវាងតំបន់ទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ

១៤៖ សហរដ្ឋអាមេរិកកាន់តែធ្ងន់ធ្ងរ៖ រកឃើញអ្នកឆ្លងកូវីដ-១៩ ជាង១៦ម៉ឺននាក់ និងស្លាប់ជិត១,២០០នាក់ទៀតក្នុងរយៈពេលតែ១ថ្ងៃប៉ុណ្ណោះ

១៥៖ កម្ពុជា-ជប៉ុន ដាក់ទិសដៅ៥ឆ្នាំជួយពលរដ្ឋចេះដាំបន្លែតាមបែបទំនើប ដើម្បីផ្គត់ផ្គង់តម្រូវការម្ហូបអាហារក្នុងវិស័យទេសចរណ៍

១៦៖ ចិនកំពុងប្រឈមមុខការកើនឡើង ករណីឆ្លងកូវីដ-១៩ក្នុងស្រុក

១៧៖ ដោយសារកូវីដ-១៩ កម្ពុជាពន្យារពេលរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២១ ទៅដល់ឆ្នាំ២០២២

១៨៖ ក្រុមសមាជិកសភាបក្សសាធារណរដ្ឋ អំពាវនាវឲ្យលោក ត្រាំ អនុញ្ញាតឲ្យក្រុមលោក បៃដិន ទទួលបានព័ត៌មានសម្ងាត់នានា

១៩៖ កិច្ចប្រជុំកំពូល «អាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២១» ពិភាក្សាលើការពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងរកដំណោះស្រាយ ទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩

២០៖ កៅអីសភាទាំងអស់ របស់បក្សប្រឆាំងនៅហុងកុង ទំនេរគ្មានមនុស្សអង្គុយ ក្រោយពីពួកគេបានប្រកាសលាលែងពីតំណែង

២១៖ លិខិតមិត្តអ្នកអាន៖ «ក្រុមឧទ្ទាមក្រៅច្បាប់កាន់តែងងឹត ត្បិតចាញ់ពន្លឺនយោបាយឈ្នះឈ្នះ»

២២៖ អូស្ត្រាលីអះអាងថា វ៉ាក់សាំងកូវីដ-១៩នៃសាកលវិទ្យាល័យ Queensland និងក្រុមហ៊ុន CSL «មានសុវត្ថិភាព និងអាចបង្កើតអង់ទីករ»

២៣៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលពន្យល់ពីប្រវត្តិ និងភាពចាំបាច់នៃការធ្វើចត្តាឡីស័ក ដើម្បីការពារជំងឺឆ្លងដ៏កាចសាហាវ

២៤៖ កូរ៉េខាងត្បូង រកឃើញកូវីដ១៩ ១៩១ករណីថ្មី ជាតួលេខឆ្លងខ្ពស់បំផុតក្នុងរយៈពេល៧០ថ្ងៃមកនេះ

២៥៖ ក្រសួងសុខាភិបាល ចេញវិធានការសំខាន់ៗ១០ចំណុច សម្រាប់ការធ្វើចត្តាឡីស័ក

២៦៖ ក្រសួងការបរទេសចិន «អបអរជ័យជម្នះរបស់លោក ចូ បៃដិន និងលោកស្រី ហារីស» ក្នុងការបោះឆ្នោតនៅអាមេរិក

២៧៖ លោក Elon Musk ចោទសួរពីប្រសិទ្ធភាព ឧបករណ៍ធ្វើតេស្តរកកូវីដ-១៩ ខណៈលោកបានធ្វើតេស្តមួយថ្ងៃ៤ដង តែចេញលទ្ធផលខុសគ្នា

- ព័ត៌មាន Fresh News Plus

១៖ ការលក់រថយន្តរបស់វៀតណាម ធ្លាក់ចុះ១៨ភាគរយ ក្នុងរយៈពេល១០ខែដំបូង

២៖ អង់គ្លេស បញ្ចប់ការលេងមិនឈ្នះអៀរឡង់ ត្រឹមបំបាក់ ៣-០ ក្នុងមិត្តភាពអន្តរជាតិ

៣៖ ស្កុតឡេន ឡើងទៅវគ្គចែកពូលនៃ Euro 2021 ក្រោយរង់ចាំអស់ ២៣ឆ្នាំ

៤៖ BTS នឹងចាប់ផ្តើមសម្តែងជាលើកដំបូង ក្នុងការប្រគំតន្រ្តីឆ្លងឆ្នាំ បន្ទាប់ពីខកខានមួយរយៈធំ ដោយសារកូវីដ១៩

៥៖ លោក Maradona ចាកចេញពីមន្ទីរពេទ្យវិញ ក្រោយជោគជ័យ លើការវះកាត់ខួរក្បាល

៦៖ អាហ្សង់ទីន ឡើងឈរកំពូលតារាងជម្រុះ World Cup 2022 បើទោះបីលេងស្មើនឹងប៉ារ៉ាហ្គាយក្តី

៧៖ តើអ្នកដឹងទេ! ប្រទេសណាខ្លះដែលផលិត និងប្រើប្រាស់មនុស្សយន្តច្រើនជាងគេ?ប្រទេសណាខ្លះដែលផលិត និងប្រើប្រាស់មនុស្សយន្តច្រើនជាងគេ?

៨៖ ចាប់ពូលរួចហើយសម្រាប់ Euro 2021 គ្រាដែលពូល F ជាពូលមរណៈ

៩៖ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា តម្រូវឲ្យក្រុមជម្រើសជាតិខំប្រឹងហាត់តាមផ្ទះ ក្រោយផ្អាកប្រមូលផ្ដុំបណ្ដោះអាសន្ន

១០៖ កម្មវិធី TikTok នៅតែដំណើរការបានដូចធម្មតានៅអាមេរិក ក្រោយពេល លោក ដូណាល់ ត្រាំ ចាញ់ឆ្នោត

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com