(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ អតីតតំណាងរាស្រ្ត CNRP លោកស្រី លី ស្រីវីណា ទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៥២លាននាក់ ស្លាប់ជាង ១លាន ២៨ម៉ឺននាក់ និងជាសះស្បើយជិត ៣៧លាននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន៖ មិនមានការបិទប្រទេស រាជធានី ខេត្ត ឬតំបន់ណាមួយនោះទេ

៤៖ សហរដ្ឋអាមេរិកព្រមាន ដាក់ទណ្ឌកម្មបន្ថែមទៀតលើចិន ពាក់ព័ន្ធបញ្ហានៅហុងកុង

៥៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ មិនមានសេចក្តីប្រកាសណាមួយឱ្យបិទរាជធានីភ្នំពេញ និងហាមធ្វើដំណើរឆ្លងខេត្តនោះឡើយ

៦៖ សហរដ្ឋអាមេរិកបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ «១៣ម៉ឺននាក់ និងស្លាប់ជាង១៣០០នាក់» ក្នុងរយៈពេល២៤ម៉ោង

៧៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសថា មិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ហើយករណីជាសះស្បើយក៏គ្មានដែរ

៨៖ ក្រុមហ៊ុន Pfizer និង BioNTech យល់ព្រមផ្គត់ផ្គង់«វ៉ាក់សាំងកូវីដ-១៩»ដល់សហភាពអ៊ឺរ៉ុប ចំនួន ៣០០លានដូស ទៅតាមការស្នើសុំ

៩៖ ក្រសួងការបរទេស បង្ហាញលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន មុនពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ

១០៖ បក្សប្រឆាំងមីយ៉ាន់ម៉ា ប្រកាសច្រានចោលលទ្ធផលបោះឆ្នោត និងទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ខណៈគណបក្សរបស់លោកស្រី អ៊ុង សានស៊ូជី ប្រកាសពីជ័យជម្នះ

១១៖ អតីតតំណាងរាស្រ្ត CNRP លោកស្រី លី ស្រីវីណា ទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច

១២៖ ឥណ្ឌូណេស៊ីខ្ចីប្រាក់ជាង ១ពាន់លានដុល្លារពីអូស្ត្រាលី ដើម្បីយកមកទប់ទល់ វិបត្តិកូវីដ-១៩

១៣៖ ព្រឹទ្ធសភា ចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការបន្តសម័យប្រជុំលើកទី៦ នីតិកាលទី៤

១៤៖ ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត ជំរុញឲ្យពិភពលោករក្សា គោលជំហរប្រឆាំងអ៉ីរ៉ង់ ខណៈជ័យជម្នះរបស់លោក ចូ បៃដិន កំពុងធ្វើឲ្យប្រទេសនេះបារម្ភ

១៥៖ សម្តេចតេជោ ហ៊ុន សែន៖ មិនមានការបិទប្រទេស រាជធានី ខេត្ត ឬតំបន់ណាមួយនោះទេ

១៦៖ សមាជិកសភាទាំងអស់ ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុង «ប្រកាសថា នឹងលាលែងចេញពីតំណែង»

១៧៖ ក្រសួងអប់រំ៖ មិនមានការលើកពេលប្រឡងឌីប្លូម និងបាក់ឌុបនោះទេ ដោយបន្តតាមដានស្ថានការណ៍ក្រោយព្រឹត្តិការណ៍ ០៣វិច្ឆិកា

១៨៖ ប្រធានាធិបតីមិចស៊ីកូ៖ វាលឿនពេកដែលត្រូវអបអរជ័យជម្នះ នៃប្រធានាធិបតីអាមេរិកអាណត្តិថ្មី ខណៈលទ្ធផលផ្លូវការមិនទាន់ចេញ

១៩៖ ប្រមុខការទូតកម្ពុជា៖ ឧប្បត្តិហេតុនៃការចម្លង COVID-19 មិនអាចធ្វើឱ្យសាបរលាបបំណងល្អ នៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសហុងគ្រីទេ

២០៖ ព្យុះទីហ្វុង Vamco បោកបក់ហ្វីលីពីន និងបង្កជាគ្រោះទឹកជំនន់ នៅទីក្រុងម៉ានីល, មនុស្សម្នាក់ស្លាប់ និង៣នាក់បាត់ខ្លួន

២១៖ តុលាការកោះហៅ លោក គឹម សុខ ឱ្យចូលសវនាកា នៅថ្ងៃទី០៣ ខែធ្នូ ក្នុងសំណុំបរិហារកេរ្តិ៍ និងញុះញង់ កាលពី៣ឆ្នាំមុន

២២៖ ក្រុមយុទ្ធនាបោះឆ្នោតលោក ដូណាល់ ត្រាំ បោះជំហានទៅមុខតាមផ្លូវច្បាប់ ដើម្បីបដិសេធជ័យជម្នះលោក បៃដិន, រដ្ឋ Georgia រាប់សន្លឹកឆ្នោតឡើងវិញដោយដៃ

២៣៖ អភិបាលរាជធានីភ្នំពេញ ចុះចែកម៉ាសជូនប្រជាពលរដ្ឋនៅរង្វង់មូលស្ពានជ្រោយចង្វារ ដើម្បីការពារជំងឺកូវីដ-១៩

២៤៖ លោក ដូណាល់ ត្រាំ បង្ហាញមុខជាផ្លូវការលើកដំបូង បន្ទាប់ពីការបោះឆ្នោត នៅក្នុងទិវាគោរពវិញ្ញាណក្ខន្ធ អតីតយុទ្ធជនសម័យសង្គ្រាម

២៥៖ លិខិតមិត្តអ្នកអាន៖ «ក្រុមឧទ្ទាមក្រៅច្បាប់ធ្លាក់ខ្លួនអស់ក្រឡា អន់ជាងស្វាលេងប៉ាហ៊ី»

២៦៖ ស្វែងយល់៖ តើការប្រកាសជោគជ័យជាង ៩០%លើវ៉ាក់សាំងកូវីដ-១៩ ដោយក្រុមហ៊ុនអាមេរិក Pfizer មានន័យដូចម្តេច?

២៧៖ ក្រសួងសុខាភិបាល ចេញវិធានការសំខាន់ៗ១០ចំណុច សម្រាប់ការធ្វើចត្តាឡីស័ក

២៨៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលពន្យល់ពីប្រវត្តិ និងភាពចាំបាច់នៃការធ្វើចត្តាឡីស័ក ដើម្បីការពារជំងឺឆ្លងដ៏កាចសាហាវ

២៩៖ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារ ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងកម្ពុជា និងវៀតណាម បានឆ្លងផុតព្រឹទ្ធសភា

- ព័ត៌មាន Fresh News Plus

១៖ Huawei Technologies នឹងវិនិយោគ២៣លានដុល្លារ សាងសង់មជ្ឈមណ្ឌលទិន្នន័យទី៣ នៅថៃ

២៖ ម៉ាឡេស៊ី៖ ក្រុមហ៊ុនអាកាសចរណ៍ អាចត្រូវការពេលវេលា៣ឆ្នាំ ដើម្បីរើបឡើងវិញ ពីការរីករាលដាល COVID-19

៣៖ អតីតខ្សែបម្រើក្លិប Real Madrid កីឡាករ Gago ប្រកាសចូលនិវត្តន៍ពីបាល់ទាត់ ត្រឹមវ័យ ៣៤ឆ្នាំ

៤៖ Ronaldo បន្តរកបានគ្រាប់បាល់ ក្នុងជ័យជម្នះព័រទុយហ្គាល់ បំបាក់អង់ដូរ៉ា ៧-០

៥៖ Facebook សម្រេចបន្តអនុវត្តការដាក់បម្រាមលើការឃោសនានយោបាយនៅអាមេរិក សម្រាប់រយៈពេលមួយខែទៀត

៦៖ Google ប្រកាសឈប់ផ្ដល់ជូន Free សម្រាប់រក្សាទុករូបភាពនៅលើ Google Photos

៧៖ Alibaba រកចំណូលបានជាង ៧៤ពាន់លានដុល្លារនៅថ្ងៃ Singles’ Day ឬព្រឹត្តិការណ៍ ១១វិច្ឆិកា (11/11)

៨៖ ការត្រៀមប្រកួតពាន AFC Cup របស់ក្រុមបឹងកេត និងវិសាខា ដែលមានប្រធានក្លិបជាស្ដ្រី

៩៖ ហ្វាំងឡង់ យកឈ្នះជើងឯក World Cup 2018 បារាំង ក្នុងមិត្តភាពនៅទីក្រុងប៉ារីស

១០៖ MV ចម្រៀង «Just Right» របស់ GOT7 ក្លាយជាបទទី១ មានការចូលទស្សនាឡើងដល់ ៣៥០លានដង

១១៖ អាកាសចរណ៍អាមេរិក American Airlines ដំណើរការជើងហោះហើរឡើងវិញទៅកាន់ប្រទេសចិន

១២៖ តើអ្នកដឹងទេ! ហេតុអ្វីបានជាគេចាត់ទុកអគារ Empire State ជាស្នាដៃល្អឯករបស់មនុស្សបច្ចុប្បន្ន?

១៣៖ AFC សម្រេចលើកការប្រកួត AFC U19 Championship 2020 ទៅធ្វើនៅខែមីនា ឆ្នាំ២០២១ លើកទី១ កម្មវិធីប្រឡងបវរកញ្ញាចក្រវាឡកម្ពុជា ប្រឡងបិទទ្វារ ក្រោមមូលហេតុទប់ស្កាត់កូវីដ១៩

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com