(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានសម្រេចផ្អាកជាបណ្តោះអាសន្ន នៃការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ និងកិច្ចប្រជុំ នានាដែលមានមនុស្សជាច្រើនចូលរួម នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

សេចក្តីជូនដំណឹងនេះ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃសម្រេចផ្អាកការរៀបចំកិច្ចប្រជុំនានា ដែលមានមនុស្សច្រើនចូលរួមចំនួន ២សប្តាហ៍ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល៕