(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំស្តីពី វិធានការសម្រាប់មន្ត្រីអប់រំបម្រើការនៅតាមអង្គភាពថ្នាក់ជាតិ ក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រោយព្រឹត្តិការណ៍ ០៣ វិច្ឆិកា។ នេះបើយោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។

ក្រសួងអប់រំ យុវជន និងកីឡា សូមណែនាំដល់មន្ត្រីអប់រំបម្រើការនៅតាមអង្គភាពថ្នាក់ជាតិទាំងអស់ដូចខាងក្រោម៖

*អនុញ្ញាតឱ្យមន្ត្រីអប់រំធ្វើការនៅតាមផ្ទះរៀងៗខ្លួន តាមប្រព័ន្ធអនឡាញ និងផ្អាកការត្រួតពិនិត្យវត្តមាន
*គ្រប់អង្គភាពត្រូវរៀបចំវេនការងារ ដើម្បីធានាកិច្ចការនៅការិយាល័យនីមួយៗ មានដំណើរការជាប្រក្រតី និងមិនរាំងស្ទះដល់ការងាររបស់ស្ថាប័ន
*បន្តដាក់ឆ្លងឯកសារ និងបែងចែកឯកសារតាមប្រព័ន្ធឌីជីថល ដូចជា Telegram, Whatsapp…
*រាល់កិច្ចប្រជុំត្រូវរៀបចំតាមរយៈប្រព័ន្ធអនឡាញ ដូចជា ZOOM, Microsoft team, Skype…
*អង្គភាពថ្នាក់ជាតិទាំងអស់ ត្រូវតាមដាន និងរាយការណ៍ជាប្រចាំអំពីស្ថានភាពសុខភាពរបស់មន្ត្រី
*មន្ត្រីអប់រំទាំងអស់ត្រូវពាក់ម៉ាស់ការពារ ឱ្យបានជាប់លាប់គ្រប់ពេលចេញចូល និងពេលបំពេញការងារ
*ត្រូវរក្សាអនាម័យ ដោយលាងសម្អាតដៃនឹងសាប៊ូ ឬទឹកអាល់កុលជាប្រចាំ
*គ្រប់ច្រកចេញចូល ត្រូវកំណត់ឱ្យមានការវាស់កម្ដៅ និងពាក់ម៉ាស់ជាប្រចាំ ក្នុងករណីមិនអនុវត្តតាម មិនត្រូវអនុញ្ញាតឱ្យចូលក្នុងបរិវេណជាដាច់ខាត
*ករណីមានការសង្ស័យ ឬសភាពមិនប្រក្រតី ដែលជារោគសញ្ញានៃជំងឺកូវី-១៩ ត្រូវរាយការណ៍ ឬទូរសព្ទទៅលេខ ១១៥ជាបន្ទាន់៕

ខាងក្រោមនេះ ជាសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា៖