(ភ្នំពេញ)៖ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលឡើងវិញនៃជំងឺកូវីដ-១៩ នាពេលថ្មីៗនេះនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងដល់លោក-លោកស្រី និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ក្រោមឱវាទក្រសួង បន្តធ្វើការបំពេញទម្រង់ឌីជីថលរាយការណ៍ពីស្ថានភាពសុខភាព ផ្ទាល់ខ្លួនឱ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ តាមរយៈប្រព័ន្ធគេហទំព័រដែលមានអាសយដ្ឋាន http://trace.covid19.mpwt.gov.kh ឬស្តែន QR Code ។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែល Fresh News ទទួលបាននៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឱ្យដឹងទៀតថា
ក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើសុំលោក-លោកស្រីទាំងអស់បន្តអនុវត្តនូវសេចក្តីណែនាំលេខ០១០ សក.រប ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្តីពីការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន៖