(ភ្នំពេញ)៖ តាមរយៈសេចក្ដីជូនដំណឹង ការពង្រឹងវិធានការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅតាមគ្រឹះស្ថានសិក្សាក្នុងខេត្ត ដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣វិច្ឆិកា រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន ប្រាប់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវស្នើសុំយោបល់ពីអាជ្ញាធរខេត្ត និងវាយតម្លៃលើលទ្ធភាពផ្អាកការសិក្សា១៤ថ្ងៃ និងត្រូវរាយការណ៍មកក្រសួង។

ក្នុងសេចក្ដីជូនដំណឹងនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងអប់រំ ក៏បានណែនាំដល់ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវរាយការណ៍ជាបន្ទាន់ ទៅកាន់អាជ្ញាធរខេត្តអំពីវត្តមាន នៃការជួបប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬដោយប្រយោលរបស់បុគ្គលិកអប់រំ ឬសិស្សានុសិស្ស ជាមួយបុគ្គលដែលបានប៉ះពាល់ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា។

បន្ថែមពីនេះ ក្រសួងអប់រំ ក៏បានប្រាប់ឲ្យគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវបូកសរុបរបាយការណ៍ស្ដីពី ចំពោះបុគ្គលិកអប់រំ ឬសិស្សានុសិស្សដែលសង្ស័យថាបានចូលរួមប្រជុំ ឬប្រាស្រ័យទាក់ទង។

ដោយឡែក បុគ្គលិកអប់រំដែលមានការប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោល ត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរអប់រំតាមលំដាប់ថ្នាក់ និងអនុវត្តវិធានចត្តាឡីស័ឲ្យបានត្រឹមត្រូវបំផុត៕