(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី២នាក់ទៀត ដែលជាអ្នកធ្វើដំណើរមកពីប្រទេសជប៉ុន

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ៥១លាននាក់ ស្លាប់ជាង ១លាន ២៦ម៉ឺននាក់ និងជាសះស្បើយជិត ៣៦លាននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា!

៤៖ សហរដ្ឋអាមេរិករកឃើញអ្នកឆ្លងកូវីដ-១៩ «ជាង១០ម៉ឺននាក់ទៀតក្នុង១ថ្ងៃ» ដែលនៅតែជាអត្រាឆ្លង ខ្ពស់បំផុតក្នុងពិភពលោក

៥៖ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក្រសួងសុខាភិបាល និងអាជ្ញាធរ យកអ្នកធ្វើចត្តាឡីស័កមិនត្រឹមត្រូវតាមផ្ទះ មកទីតាំងដែលក្រសួងកំណត់ ដើម្បីធ្វើចត្តាឡីស័ក ហើយដាក់កម្លាំងសមត្ថកិច្ចដើម្បីយាមកាម

៦៖ សមាជិកសភាលេចធ្លោម្នាក់ក្នុងបក្សសាធារណរដ្ឋ លើកទឹកចិត្តឲ្យលោក ដូណាល់ ត្រាំ តស៊ូឲ្យដល់ទីបំផុត ដោយមិនត្រូវទទួលស្គាល់ជ័យជម្នះរបស់លោក ចូ បៃដិន នោះឡើយ

៧៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា លទ្ធផលធ្វើតេស្ដលើកទី២ សម្ដេច និងភរិយា ព្រមទាំងអ្នកនៅជាមួយទាំងអស់ «អវិជ្ជមាន» កូវីដ-១៩

៨៖ ការរាប់សន្លឹកឆ្នោតនៅមីយ៉ាន់ម៉ា កំពុងប្រព្រឹត្តទៅ, គណបក្សលោកស្រី ស៊ូជី មានសង្ឃឹមខ្ពស់ក្នុងការឈ្នះ និងបន្តដឹកនាំរដ្ឋាភិបាល

៩៖ មន្ត្រី និងបុគ្គលិកស្ថានទូតកម្ពុជា ប្រចាំប្រទេសបារាំង ៤នាក់ បានឆ្លងកូវីដ១៩

១០៖ ចិនមើលឃើញពន្លឺវិជ្ជមានឡើងវិញបន្តិច ក្រោយការជាប់ឆ្នោតរបស់លោក ចូ បៃដិន

១១៖ ក្រសួងទេសចរណ៍ ណែនាំជាថ្មីឱ្យបន្តបិទសកម្មភាពអាជីវកម្ម KTV ក្លឹបកម្សាន្តទាំងអស់ ដើម្បីបង្កើនប្រសិទ្ធភាពទប់ស្កាត់ជំងឺកូវីដ១៩

១២៖ អ៊ីរ៉ង់៖ រដ្ឋាភិបាលថ្មីរបស់អាមេរិក គួរតែកែប្រែនូវរាល់កំហុសឆ្គងទាំងឡាយ ដែលលោក ត្រាំ បានធ្វើកន្លងមក

១៣៖ លោក នេត្រ ភក្ត្រា៖ បច្ចុប្បន្នកម្ពុជាមានវត្តមានដំរីអាស៊ីចន្លោះពី៤០០ ទៅ៦០០ក្បាល

១៤៖ គុយបាគាំទ្រការសម្រេចចិត្តនៃពលរដ្ឋអាមេរិក ក្នុងការជ្រើសរើសប្រធានាធិបតីថ្មី ដែលនឹងធ្វើឲ្យទំនាក់ទំនង គុយបា-អាមេរិក ប្រសើរឡើងវិញ

១៥៖ ស្ថានទូតចិននៅភ្នំពេញ ផ្ញើសារអបអសាទរ ទិវាឯករាជ្យជាតិខ្មែរ

១៦៖ អតីតប្រធានាធិបតីអាមេរិកលោក ប៊ូស ផ្ញើសារអបអរសាទរលោក ចូ បៃដិន និងហៅលោកថាជា «បុរសល្អម្នាក់»

១៧៖ ASEAN និង Google ចូលរួមអបអរសាទរ ទិវាឯករាជ្យជាតិខ្មែរ

១៨៖ ក្រោយលោក ចូ បៃដិន ស្បថឡើងកាន់តំណែង ជាប្រធានាធិបតីអាមេរិក វិធានការពាក់ម៉ាស ត្រូវតែអនុវត្តនៅក្នុងរដ្ឋទាំង ៥០ ដើម្បីទប់ស្កាត់កូវីដ-១៩, នេះបើតាមទីប្រឹក្សាលោកផ្ទាល់

១៩៖ ប៉ូលិសថៃប្រើកាណុងបាញ់ទឹកលើក្រុមបាតុករ ដែលព្យាយាមសម្រុកទៅរកព្រះរាជវាំងទីក្រុងបាងកក

២០៖ បទវិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិក ដឹកនាំដោយលោក ចូ បៃដិន មានន័យយ៉ាងដូចម្ដេចចំពោះតំបន់អាស៊ី?

២១៖ សមាជិកព្រឹទ្ធសភាអាមេរិកលោក Ted Cruz ថាលោក ដូណាល់ ត្រាំ នៅតែមានឱកាសឈ្នះ ក្នុងការបោះឆ្នោតប្រធានាធិបតី

២២៖ គណបក្សរបស់លោកស្រី ស៊ូជី ប្រកាសពីជ័យជម្នះក្នុងការបោះឆ្នោតសកលនៅមីយ៉ាន់ម៉ា

២៣៖ កាណាដា៖ «ជ័យជម្នះរបស់លោក ចូ បៃដិន គឺជាដំណឹងល្អ»

២៤៖ អ្នកជំនាញនយោបាយតៃវ៉ាន់៖ «លោក ចូ បៃដិន នឹងបន្តគាំទ្រកោះតៃវ៉ាន់ដដែល តែអាចមានការផ្លាស់ប្តូរយុទ្ធវិធីខ្លះ»

- ព័ត៌មាន Fresh News Plus

១៖ Kimmich នឹងអវត្តមានពីក្លិប Bayern រហូតដល់ខែមករា ដោយសាររបួសជង្គង់

២៖ លីគនារី៖ ភ្នំពេញក្រោន បំបែកកំណត់ត្រាកំពង់ស្ពឺ ខណៈស្វាយរៀងលត់បឹងកេត ១០-០

៣៖ Valencia រកបាន ៣ពិន្ទុ ក្រោយបំបាក់ Real Madrid ៤-១ នៅលីគអេស្ប៉ាញ La Liga

៤៖ BTS ឈ្នះពានរង្វាន់ដល់ទៅ៤ ក្នុងព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ប្រចាំឆ្នាំរបស់ MTV គឺ «Europe Music Awards»

៥៖ គណនី Twitter របស់លោក ត្រាំ នឹងបាត់បង់ការលើកលែងពិសេសនៅខែមករា ឆ្នាំក្រោយ បន្ទាប់ពីលោក បៃដិន ឡើងជាប្រធានាធិបតី

៦៖ តើ iPhone 12 Pro Max ពណ៌ណាមានការបញ្ជាទិញច្រើនជាងគេ?

៧៖ ទីស្ដីការគណៈរដ្ឋមន្ដ្រី គ្រងជើងឯកការប្រកួតកីឡាប៉េតង់ពាន «គរុគុណ» ឆ្នាំ២០២០

៨៖ ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន គិតចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០២០

៩៖ ផលិតករ ពាន់ ភួងបុប្ផា ចេញមុខបំភ្លឺ ក្រោយមហាជន ហាក់យល់ច្រឡំចំពោះការមិនយក សឿ សុធារ៉ា មកសម្តែងជាថ្មី ក្នុងរឿង «ស្នាមស្នេហ៍សមុទ្ររាម» វគ្គទី២

១០៖ ចំណេះដឹងទូទៅ៖ ហេតុអ្វីប្រជាជនអង់គ្លេស ដាក់ផ្កាអាភៀនពណ៌ក្រហមនៅលើអាវ ក្នុងខែវិច្ឆិកា?

១១៖ Liverpool ខកខានឡើងឈរកំពូលតារាង PL វិញ ក្រោយស្មើជាមួយ Man City

១២៖ តារាចម្រៀងជើងចាស់ ម្ចាស់បទ «ដងស្ទឹងឡូវែល» លោក នី សាលឿន ទទួលមរណភាពនៅអាមេរិក ក្នុងជន្មាយុ ៥៤ឆ្នាំ ដោយរោគាពាធ

១៣៖ ក្រុមហ៊ុន Xiaomi ទាញទម្លាក់ Apple ឡើងជាក្រុមហ៊ុនផលិតស្មាតហ្វូនចំណាត់ថ្នាក់លេខ៣ នៅលើពិភពលោក

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com