(តៃប៉ិ)៖ គ្រោះធម្មជាតិរញ្ជួយដី ដ៏កក្រើកដែលបានវាយប្រហារកោះតៃវ៉ាន់ កាលពីចុងសប្តាហ៍មុននេះ បានបន្ត បង្កសោកនាដកម្មធ្ងន់ធ្ងររហូតមកដល់ថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ដោយចំនួនមនុស្សស្លាប់ បានកើនឡើងរហូតដល់ ៤០នាក់ហើយ (៣៨នាក់ស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ) ស្របពេលដែលមនុស្ស ១០៧នាក់ទៀត នៅបន្តបាត់ខ្លួន ក្រោមគំនរបាក់បែកនៃអគារនៅឡើយ។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មានស៊ិនហួ។

យោងតាមអាជ្ញាធរចិនដីគោក បានលើកឡើងថា គ្រោះរញ្ជួយដី កាលពីថ្ងៃសៅរ៍ សប្តាហ៍មុននេះបានកើតឡើងក្នុង កម្រិត៦,៧ រ៉ិចទ័រឯណោះ ដែលវាជាកម្រិតធ្ងន់គួរសម។ រហូតមកដល់ថ្ងៃអង្គារ នេះមនុស្សសរុប ២១៣នាក់ ហើយត្រូវបានក្រុមសង្គ្រោះ ទាញចេញពីគំនរអគារបាក់បែក។ ចំពោះអគារធំ ដែលបានបាក់រលំនោះមានកម្ពស់ ១៦ជាន់ស្ថិតនៅទីក្រុង តៃណាន (Tainan) ភាគខាងត្បូងកោះតៃវ៉ាន់៕