(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេច បិទមន្ទីរសំរាកព្យាបាល លី ស្រីវីណា ដោយសារមន្ទីរសម្រាកព្យាបាលនេះ ពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការផ្តល់សេវាសង្គ្រោះអ្នកជំងឺ។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកានេះ។

សេចក្តីសម្រេចរបស់ក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា «បិទមន្ទីរសំរាកព្យាបាលឯកជន ឈ្មោះ លី ស្រីវីណា ដែលមានទីតាំងនៅផ្ទះលេខ ៣៣៩ A ផ្លូវលេខ១៦៣ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ របស់លោកវេជ្ជបណ្ឌិត ស៊ុយ ប៊ុនថន ជាអ្នកទទួលខុសត្រូវមន្ទីរសំរាកព្យាបាល លី ស្រីវីណា ដោយមូលហេតុ ពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការផ្តល់សេវាសង្គ្រោះអ្នកជំងឺ»

សូមជម្រាបថា ថ្មីកន្លងមកនេះមានមេធាវីម្នាក់ បានស្លាប់ក្នុងមន្ទីរសម្រាកព្យាបាលលនេះ បន្ទាប់ពីទៅរកសេវាព្យាបាលនៅទីនោះ៕