(ភ្នំពេញ)៖ «នៅយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ចាប់ពីម៉ោង៩ ដល់ម៉ោង៣ទៀបភ្លឺ ប៉ូលិសដាក់ប៉ុស្តិ៍ត្រួតពិនិត្យគ្រឿងស្រវឹង ចំនួន៥គោលដៅដដែល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីសុវត្ថិភាពចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋ»

ប៉ុស្តិ៍ត្រួតពិនិត្យ៥ទីតាំង ស្ថិតក្នុងភូមិសាស្រ្តរួមមាន៖ ១- ខណ្ឌចំការមន, ២- ខណ្ឌជ្រោយចង្វារ , ៣-ខណ្ឌ សែន សុខ, ៤- ខណ្ឌដូនពេញ និងទី៥ ខណ្ឌ៧មករា។

ក្រៅពីការដាក់កម្លាំងត្រួតពិនិត្យអ្នកបើកបរស្រវឹង ក្នុង៥គោលដៅខាងលើនេះ សមត្ថកិច្ច ក៏បានបន្ថែមកម្លាំងដើម្បី បាញ់ល្បឿនរថយន្តផងដែរ។

គួរបញ្ជាក់ថា ក្នុងឱកាសបុណ្យសែន និងចូលឆ្នាំចិន រយៈពេល២ថ្ងៃនេះ មានអ្នករហូតដល់ចំនួន៣០នាក់ និងរងរបួសសរុបទូទាំងប្រទេសចំនួន១០២នាក់។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍​ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ។

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ មេត្តាកុំបើកបរក្នុងភាពស្រវឹងស្រា និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីអាយុជីវិតរបស់យើង និងអ្នកដទៃ៕