(ភ្នំពេញ)៖ រយៈពេលចំនួន២ថ្ងៃ (ថ្ងៃទី៧-៨ ខែកុម្ភៈ) ក្នុងឱកាសបុណ្យសែន និងចូលឆ្នាំចិនមានអ្នករហូតដល់ចំនួន៣០នាក់ និងរងរបួសសរុបទូទាំងប្រទេសចំនួន១០២នាក់ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍​ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ។

ត្រឹមរយៈពេល២ថ្ងៃប៉ុណ្ណោះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍រហូតដល់៣០នាក់ និងរបួស១០២នាក់ នេះជាចំនួនដ៏ច្រើនលើសពីការស្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ មេត្តាកុំបើកបរក្នុងភាពស្រវឹងស្រា និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីអាយុជីវិតរបស់យើង និងអ្នកដទៃ។

* មូលហេតុនៃគ្រោះថ្នាក់៖
១៖ ដោយសារល្បឿន៖ ស្លាប់៩នាក់
២៖ ដោយសារស្រវឹង៖ ស្លាប់១០នាក់
៣៖ ដោយសារបើកប្រជែងគ្នា៖ ស្លាប់២នាក់
៤៖ ដោយសារមិនគោរពសិទ្ធ៖ ស្លាប់១នាក់
៥៖ ដោយសារមិនប្រកាន់ស្តាំ៖ ស្លាប់៦នាក់
៦៖ ដោយសារបត់គ្រោះថ្នាក់៖ ស្លាប់២នាក់

* រាជធានី និងខេត្ត ដែលគ្រោះថ្នាក់ និងរងគ្រោះច្រើនជាងគេ៖
១៖ ខេត្តរតនគីរី៖ ស្លាប់៦នាក់ និងរបួស៥នាក់
២៖ រាជធានីភ្នំពេញ៖ ស្លាប់៤នាក់ និងរបួស៦នាក់
៣៖ ខេត្តព្រៃវែង៖ ស្លាប់៤នាក់
៤៖ ខេត្តកណ្តាល៖ ស្លាប់៣នាក់ និងរបួស៦នាក់
៥៖ ខេត្តកំពតស្លាប់៣នាក់ និងរបួស៨នាក់
៦៖ ខេត្តបន្ទាយមានជ័យ៖ ស្លាប់២​ និងរបួស៧នាក់៕