(ពោធិ៍សាត់)៖ សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាថ្ងៃត្រង់ ម៉ោងប្រមាណ ១២៖១០នាទី ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ មានករណីអគ្គិភ័យមួយទៀត បានឆេះផ្ទះបោកអ៊ុតមួយកន្លែង នៅភូមិថ្នល់បំបែក សង្កាត់រណប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ប៉ុន្តែការខូចខាតមានកម្រិតតិចតួចប៉ុណ្ណោះ។

បើតាមសមត្ថកិច្ច, ផ្ទះបោកអ៊ុត ដែលរកការឆេះ​​ នៅអំឡុងបុណ្យចូលឆ្នាំចិននេះ ជាផ្ទះរបស់ឈ្មោះ ស៊ុន ចាន់រ៉េត (ប្តី) និង ឡៃ ស្រីពៅ (ប្រពន្ធ)។

របាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា សម្ភារៈដែលខូចខាតបន្ទាប់ពីករណីឆេះផ្ទះ បោកអ៊ុតនេះ មានដូចជា ឆ្នាំងអ៊ុត២គ្រឿង ទូរទស្សន៍១គ្រឿង និងសម្ភារៈសម្រាប់បោកអ៊ុត មួយចំនួនទៀត៕