(ពោធិ៍សាត់)៖ បុរសម្នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យឃាត់ខ្លួន ក្រោយរំលោភកូនស្រីបង្កើតខ្លួនឯងអាយុ១៤ឆ្នាំ រហូតបានសម្រេច។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៤៖៣០នាទីថៃ្ងទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិបឹងកក់ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

នគរបាលស្រុកតាលោសែនជ័យ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ហុន ហឿន អាយុ៣៦ឆ្នាំ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ធ្វើការឃាត់ខ្លួន ដើម្បីរៀបចំសំណុំរឿងចាត់ការតាមនីតិវិធី៕