(ភ្នំពេញ)៖​ ព្រឹកថ្ងៃទី០៨​ ខែកុម្ភៈ​ ឆ្នាំ២០១៦នេះ​ ក្រោមកិច្ចសហការជាមួយអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀនឧក្រឹដ្ឋកម្ម​ វគ្គបណ្តុះបណ្តាលទ្រឹស្តី កម្មវិធីត្រួតពិនិត្យកុងតឺនរ័​ ត្រូវបានបើកក្រោមអធិបតីភាព​ ឧត្តមសេនីយ៍ឯក មាស​ វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិ្របយុទ្ធប្រឆាំងគ្រឿងញៀន។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក មាស វិរិទ្ធ បានថ្លែងឲ្យដឹងថា គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាល គឺដើម្បីពង្រឹងសមត្ថភាព មន្រ្តីអនុវត្តន៍ច្បាប់ ក្នុងការត្រួតពិនិត្យគ្រឿងញៀន និងសារធាតុគីមីផ្សំ ដែលជួញដូរតាមកុងតឺន័រ។

លោកឧត្តមសេនីយ៍បន្តថា វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨​ ដល់​ថ្ងៃទី១៩ ខែកុម្ភៈ​ ឆ្នាំ២០១៦​ ដែលមានសិក្ខាកាមចូលរួមមកពី ​អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ្រ បយុទ្ធប្រឆាំងគ្រឿងញៀន,​ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានកាំកុងត្រូល, កំពង់ផែស្វយ័តក្រុងព្រះសីហនុ​ កាំសាប​មួយចំនួន មន្ទីរប្រឆាំងគ្រឿងញៀន នាយកដ្ឋានព្រហ្មទណ្ឌផងដែរ៕