(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ថ្ងៃនេះក្រសួងប្រកាសថា គ្មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ខណៈអ្នកជំងឺ៣នាក់ជាសះស្បើយ, អ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី ៦២៨នាក់ ត្រូវបានធ្វើតេស្តរកមិនឃើញកូវីដ១៩នោះទេ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ៤៨លាននាក់ ស្លាប់ជាង ១លាន ២៣ម៉ឺននាក់ និងជាសះស្បើយជិត ៣៤លាននាក់!

៣៖ ក្រសួងការបរទេស៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការពាក់ព័ន្ធទាំងអស់ នឹងបន្តធ្វើចត្តាឡីស័ករយៈ ពេល១៤ថ្ងៃទៀត ទោះបីជាលទ្ធផល «អវិជ្ជមានកូវីដ១៩»

៤៖ អាមេរិកបំបែកកំណត់ត្រាមានអ្នកឆ្លងកូវីដ-១៩ «ជាង១សែននាក់ក្នុង១ថ្ងៃ» ខណៈការរាប់សន្លឹកបោះឆ្នោតកំពុងមានភាពចម្រូងចម្រាស់

៥៖ ក្រសួងអប់រំ ចេញសេចក្តីប្រកាសព័ត៌មាន ដាក់ចេញវិធានការចាំបាច់មួយចំនួន សម្រាប់គ្រឹះស្ថានសិក្សា ដែលមានបុគ្គលិក និងសិស្ស មានការពាក់ព័ន្ធនឹងគណៈប្រតិភូប្រទេសហុងគ្រី

៦៖ លទ្ធផលតេស្តវ៉ាក់សាំងកូវីដ-១៩ របស់ Oxford គ្រោងនឹងចេញផ្សាយ នៅខែក្រោយនេះហើយ ជាមួយក្តីសង្ឃឹមថាវានឹងបង្ហាញខ្លួននៅដើមឆ្នាំ ២០២១

៧៖ អគ្គនាយកដ្ឋានពន្ធដារ ស្នើឲ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជួយពង្រឹងគុណភាពប្រព័ន្ធអ៊ីនធើណេត និងការគ្រប់គ្រងប្រព័ន្ធថ្នាក់ជាតិ ការពារពីការវាយលុក ពី Hacker

៨៖ ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ ដាក់ពាក្យបណ្ដឹង ស្នើបញ្ឈប់ការរាប់សន្លឹកឆ្នោត

៩៖ លោក បៃដិន ជឿជាក់ថាលោកនឹងឈ្នះ ខណៈលោក ត្រាំ កំពុងតវ៉ាតាមផ្លូវច្បាប់ ស្នើឱ្យរាប់សន្លឹកឆ្នោតឡើងវិញ

១០៖ មន្ត្រីសន្តិសុខអាមេរិក៖ «គ្មានសត្រូវណាមានសមត្ថភាព លូកលាន់ ឬកែប្រែលទ្ធផលបោះឆ្នោត នៅអាមេរិកបានឡើយ»

១១៖ បុរសម្នាក់នៅរដ្ឋ Nevada ចូលអុកឡុកកម្មវិធីផ្សាយផ្ទាល់លទ្ធផលឆ្នោត ដោយស្រែកពាក្យថា «បៃដិន កំពុងព្យាយាមលួចបន្លំសន្លឹកឆ្នោត!»

១២៖ តើតុលាការកំពូលអាមេរិក មានសិទ្ធិសម្រេចយ៉ាងដូចម្តេច ទៅលើជម្លោះលទ្ធផលបោះឆ្នោត ដែលលោក ដូណាល់ ត្រាំ ជាអ្នកប្តឹង?

១៣៖ ផ្ទុះការតវ៉ាប្រកបដោយកំហឹង នៅក្នុងរដ្ឋមីឈីហ្គែន និងអារីហ្សូណា ជាទីដែលបក្សលោក ដូណាល់ ត្រាំ ចាញ់ឆ្នោត

១៤៖ លោក ចូ បៃដិន អះអាងថានឹងដាក់អាមេរិកចូលក្នុង កិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសវិញ ភ្លាមៗបន្ទាប់ពីលោក ក្លាយជាប្រធានាធិបតីថ្មី

១៥៖ កូរ៉េខាងជើងកំពុងជំរុញឲ្យហាមឃាត់ ការជក់បារីតាមទីសាធារណៈមួយចំនួន ដើម្បីឲ្យបរិស្ថានរស់នៅស្អាត

១៦៖ មេដឹកនាំសំឡេងភាគច្រើន នៃព្រឹទ្ធសភាអាមេរិក រំពឹងថាកញ្ចប់ថវិកាសង្រ្គោះពីកូវីដ១៩ នឹងត្រូវអនុម័តនៅមុនដាច់ឆ្នាំ២០២០

- ព័ត៌មាន Fresh News Plus

១៖ Microsoft បោះទុនវិនិយោគ ១០០លានដុល្លារលើក្រុមហ៊ុន e-commerce មួយរបស់ឥណ្ឌូនេស៊ី

២៖ ព្រឹត្តិការណ៍វាយកូនបាល់លើតុ Swedish International Open ឆ្នាំ២០២០ ត្រូវបានលុបចោល ដោយសារ COVID-19

៣៖ ប្រធានសហព័ន្ធកីឡាវាយសី ក្រើនរំឮកក្រុមជម្រើសជាតិ ត្រូវប្ដេជ្ញាចិត្តខ្ពស់ក្នុងការហ្វឹកហាត់ត្រៀម SEA Games 2023

៤៖ PSG កាតក្រហម ២នាក់ក្នុងប្រកួតចាញ់ Leipzig ២-១ នៅ Champions League

៥៖ អតីតតារា POP ថៃល្បីឈ្មោះ Pookie និងស្វាមី ត្រូវតុលាការព្រហ្មទណ្ឌថៃ

៦៖ តើអ្នកដឹងទេ! ទន្លេណាដែលមានទេសភាពស្អាតជាងគេនៅលើពិភពលោក?

៧៖ Jack Ma បង្វិលលុយសងអ្នកវិនិយោគិនហុងកុងវិញក្នុងទឹកប្រាក់ជិត ១៦៨ពាន់លានដុល្លារ ក្រោយដំណើរការលក់ IPO របស់ Ant Group ត្រូវបានផ្អាក

៨៖ គ្រូបង្វឹក UEFA A-License លោក Charlie ត្រឡប់ទៅដឹកនាំក្រុមសូលទីឡូអង្គរជាថ្មី

៩៖ Nadal ឈ្នះការប្រកួតលើកទី១,០០០ នៃអាជីពក្នុងព្រឹត្តិការណ៍ Paris Master 2020 វគ្គជម្រុះ

១០៖ ក្ដៅៗ! អ្នកចាំទីសញ្ជាតិខ្មែរ-បារាំង អេឡិច យូ ផ្ទេរចូលក្លិបព្រះខ័នរាជស្វាយរៀងផ្លូវការ

១១៖ ចំនួនអ្នកគាំទ្របន្តកើនឡើង ខណៈ MV ចម្រៀង «បងប្អូនយើងទេ» របស់ តន់ ច័ន្ទសីម៉ា មានអ្នកចូលទស្សនារហូតដល់ទៅជាង ៤លានដង

១២៖ មិនធម្មតា! បទ «ពឺតៗ» របស់ ខេមរៈ សិរីមន្ត ស៊ីដាច់គេនៅក្នុង «TikTok» ដោយមានទាំងថៃ ទាំងឡាវ Cover ឡើងព្រោងព្រាត

១៣៖ Paulo Victor ប្រកាសចាកចេញពីក្រោន ខណៈលេចលឺព័ត៌មានចចាមអារ៉ាមចូលវិសាខា

១៤៖ លោក Jeff Bezos ទទួលបានប្រាក់ជាង ៣ពាន់លានដុល្លារពីការលក់ហ៊ុនមួយចំនួនរបស់ Amazon នៅក្នុងសប្ដាហ៍នេះ

១៥៖ មហាសេដ្ឋីអាមេរិក Elon Musk បង្ហើបឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Tesla ពេលមួយនោះស្ទើរតែត្រូវក្ស័យធនទៅហើយ

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com