(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈនេះ​​ បានអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតស្វីស និងគុយបា ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារ នៅទីស្តីការក្រសួង។

សេចក្តីរាយការណ៍ពីក្រសួងការបរទេស បានឲ្យដឹងថា ជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង និងលោក Ivo Sieber ឯកអគ្គរដ្ឋទូតស្វីស ប្រចាំនៅកម្ពុជា ធ្វើឡើងនៅវេលាព្រឹកនេះ។ រីឯជំនួបរវាងលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និង លោក Juan de Jesus Hidalgo-Gato Perez ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ប្រចាំនៅកម្ពុជា ធ្វើឡើងនៅម៉ោង ១០៖៣០នាទីព្រឹកថ្ងៃដដែល។

ជំនួបនេះត្រូវបានគេរាយការណ៍ឲ្យដឹងថា ធ្វើឡើងដើម្បីរឹតចំណងសាមគ្គីភាព​ ទំនាក់ទំនង និងសហប្រតិបត្តិការរវាងកម្ពុជា ជាមួយប្រទេសស្វីស និងគុយបា ឲ្យកាន់តែល្អប្រសើរថែមទៀត៕