(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News TV

១៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសថា មិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ខណៈអ្នកព្យាបាលជាសះស្បើយក៏គ្មានដែរ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៤៧លាននាក់ ស្លាប់ជាង ១លាន ២១ម៉ឺននាក់ និងជាសះស្បើយជាង ៣៤លាននាក់!

៣៖ ប្រមុខការទូតហុងគ្រី អញ្ជើញសម្ពោធជាផ្លូវការការិយាល័យស្ថានទូតហុងគ្រីនៅកម្ពុជា ក្រោយបញ្ចប់ជំនួបជាមួយប្រមុខការទូតកម្ពុជា

៤៖ ទូតសិង្ហបុរី ចង់ឃើញទំនាក់ទំនងកម្ពុជា-សិង្ហបុរី កាន់តែល្អប្រសើរ

៥៖ WHO បញ្ចេញរបាយការណ៍ថ្មីថា កូរ៉េខាងជើងនៅតែគ្មានករណីឆ្លងកូវីដ-១៩

៦៖ កម្ពុជា-ហុងគ្រី កំពុងត្រៀមរៀបចំព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្រខ្មែរ យាងទៅកាន់ប្រទេសហុងគ្រី

៧៖ ថៃប្រកាសបិទវែបសាយអាសអាភាសជិត ២០០វែបសាយ, ក្រុមអ្នកលេងបណ្តាញសង្គមថៃខឹងសម្បារ និងប្រកាសធ្វើបាតុកម្ម

៨៖ ហុងគ្រីត្រៀមខ្លួន ដើម្បីធ្វើជាស្ពានសម្រាប់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប

៩៖ ទឹកជំនន់វាយប្រហារសិង្ហបុរី ក្រោយភ្លៀងធ្លាក់យ៉ាងគំហុកមិនធ្លាប់មាន ៣៩ឆ្នាំមកនេះ, ប្រជាជនត្រូវបានណែនាំឲ្យជម្លៀស

១០៖ ប្រមុខការទូតកម្ពុជា៖ ហុងគ្រីគឺជាមិត្តដ៏ជិតស្និទ្ធមួយរបស់កម្ពុជា

១១៖ សកម្មជនថៃ៤នាក់ត្រូវបានដោះលែង, ពួកគេអះអាងថា នឹងបន្តការតវ៉ាទម្លាក់លោក ប្រាយុទ្ធ ពីតំណែង និងធ្វើកំណែទម្រង់របបរាជាធិបតេយ្យ

១២៖ ហុងគ្រី សម្រេចបង្កើនអាហាររូបករណ៍ទ្វេដង ដល់និស្សិតកម្ពុជា

១៣៖ ការបោះឆ្នោតប្រធានាធិបតីអាមេរិកអាណត្តិថ្មី ចាប់ផ្ដើមហើយនៅក្នុងរដ្ឋ New Hampshire មុនគេ!

១៤៖ ប្រមុខការទូតហុងគ្រី បានចាកចេញពីកម្ពុជាហើយនៅល្ងាចនេះ ក្រោយបំពេញទស្សនកិច្ចផ្លូវការនិងចុះហត្ថលេខាលើឯកសារចំនួន៣

១៥៖ កូរ៉េខាងត្បូងបើកដំណើរការ «អង្គភាពស៊ើបការណ៍សម្ងាត់ដំបូង» ដោយបំពាក់ដ្រូនអាមេរិក និងមានគោលដៅធំលើកូរ៉េខាងជើង

១៦៖ ទណ្ឌិត សម រង្ស៉ី និងបក្ខពួកជាច្រើននាក់ ត្រូវតុលាការបង្គាប់ឲ្យចូលខ្លួនក្នុងសវនាការ ដើម្បីជំនុំជម្រះទោសរឿងរួមគំនិតក្បត់ជាតិ, សមត្ថកិច្ចយកដីកាទៅបិទនៅអតីតស្នាក់ការគណបក្សសង្រ្គោះជាតិ

១៧៖ ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីកម្រិតធ្ងន់ នៅប្រទេសតួកគី កើនដល់១០០នាក់

១៨៖ ក្រសួងធនធានទឹក៖ ឥទ្ធិពលព្យុះទី១៩ ហ្គោនី (GONI) នឹងមកដល់ភាគខាងកើតកម្ពុជានៅយប់ថ្ងៃទី៥ ខែវិច្ឆិកា

១៩៖ ប្រធានសភាអាមេរិក៖ «សភាទាំងពីរត្រៀមរួចជាស្រេច ដើម្បីធ្វើអន្តរាគមន៍ ក្នុងករណីលទ្ធផលបោះឆ្នោត មិនអាចកំណត់បានអ្នកឈ្នះ-ចាញ់»

២០៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៤-១០ ខែវិច្ឆិកា, អាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម !

២១៖ អំពើភេរវកម្មកណ្តាលទីក្រុងវីយែនប្រទេសអូទ្រីស ត្រូវបានបញ្ជាដោយអ្នកគាំទ្រក្រុម ISIS

២២៖ ក្រសួងព័ត៌មាន ចេញសេចក្តីប្រកាសព័ត៌មាន ឆ្លើយតបជុំវិញការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិលមួយចំនួន ចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជា

២៣៖ ព័រទុយហ្កាល់ គ្រោងនឹងប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ខណៈស្ថានការណ៍កូវីដ-១៩ កាន់តែអាក្រក់ឡើង

២៤៖ រយៈពេល១៤ឆ្នាំ កម្ពុជាបញ្ជូនកងទ័ពរបស់ខ្លួនចូលរួមរក្សាសន្តិភាពក្រោមឆត្រ UN ជាង ៧ពាន់នាក់ ក្នុងនោះស្ត្រ ៩១៩នាក់, ខណៈ១០នាក់ ត្រូវពលីជីវិត

២៥៖ ការស្ទង់មតិនៅតែបង្ហាញថា «បៃដិន នឹងឈ្នះ» ប៉ុន្តែលោក ត្រាំ តបទៅវិញថា «វាជាការស្ទង់មតិក្លែងក្លាយ» ហើយលោកនឹងជាប់ឆ្នោត មួយអាណត្តិទៀត!

- ព័ត៌មាន Fresh News Plus

១៖ អាកាសចរណ៍អង់គ្លេស ត្រូវការការគាំទ្របន្ទាន់ពីរដ្ឋាភិបាល ចំពោះការរងផលប៉ះពាល់ដោយសារការបិទប្រទេសជាថ្មី

២៖ ខ្សែការពារ Militao ខកខានជួយ Real ប៉ះ Inter នៅ UCL ក្រោយឆ្លង Covid-19

៣៖ Leicester ឡើងឈរលេខ២ ក្នុងតារាង Premier League ក្រោយបំបាក់ Leeds ៤-១

៤៖ Apple ប្រកាសរៀបចំព្រឹត្តិការណ៍ពិសេសមួយនៅថ្ងៃទី១០ ខែវិច្ឆិកា, កុំព្យូទ័រ Mac ស៊េរីថ្មី ត្រូវគេរំពឹងថានឹងបង្ហាញខ្លួន

៥៖ ព្រឹត្តិការណ៍កីឡាផ្សេងៗនៅអង់គ្លេស ត្រូវបានបិទដោយសារ Covid-19 លើកលែងតែបាល់ទាត់

៦៖ Bata បើកភ្លើងខៀវ ចង់បន្ដរួមរស់ជាមួយបឹងកេត ក្រោយជួយក្លិបលើកពាន លើកទី២

៧៖ មិនធម្មតា! MV ចម្រៀងលើកដំបូងរបស់ ព្រាប សុវត្ថិ ក្នុងផលិតកម្ម «Galaxy Navatra» បទ «កង់បី» ទទួលបានការសរសើរច្រើន ពីមហាជន

៨៖ សិង្ហបុរីសម្រេចឈប់ចេញក្រដាសប្រាក់ «១,០០០ដុល្លារសិង្ហបុរី» ចាប់ពីដើមឆ្នាំក្រោយទៅ

៩៖ តើអ្នកដឹងទេ! នៅលើផែនដីយើងនេះ តើឈូងសមុទ្រមួយណាដែលធំជាងគេ?

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com