(ភ្នំពេញ)៖ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនព័ត៌មាន អំពីការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន និងសេចក្តីបំភ្លឺជុំវិញការព្រួយបារម្ភ របស់អង្គការសង្គមស៊ីវិលមួយចំនួន ចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជា។

ការចេញមកឆ្លើយតបរបស់អ្នកនាំពាក្យក្រសួងព័ត៌មាននេះ ធ្វើឡើងបន្ទាប់ពីនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ មានអង្គការសង្គមស៊ីវិលចំនួន ៥៧ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជា ថាបានយាយីទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នកសារព័ត៌មាន។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះបានចាត់ទុកសេចក្តីថ្លែងការណ៍ របស់អង្គការសង្គមស៊ីវិលទាំង៥៧នោះថា «គ្រាន់តែជាយុទ្ធសាស្ត្រ ដើម្បីទាក់ទាញការយកលុយពីក្រៅ និងទាញការចាប់អារម្មណ៍ និងប្រជាប្រិយភាពសម្រាប់ក្រុមខ្លួន និងមានចេតនាក្នុងការបំភាន់សាធារណមតិតែប៉ុណ្ណោះ»

ជាមួយគ្នានេះ ក្រសួងព័ត៌មានក៏បានអំពាវនាវ និងលើកទឹកចិត្ត ដល់អ្នកប្រកបវិជ្ជាជីវៈ សារព័ត៌មានទាំងអស់នៅកម្ពុជា សូមចូលរួមគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាដែលសាមីអង្គភាពខ្លួន តម្កល់ទុកនៅក្រសួងព័ត៌មាន ឲ្យបានខ្ជាប់ខ្ជួន ដោយកុំបំពាន់សិទ្ធិអ្នកដទៃ និងកុំបំភ្លៃការពិត និងបន្តខិតខំអភិវឌ្ឍនសមត្ថភាពរបស់ខ្លួន ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យព័ត៌មានឲ្យកាន់តែរីកចម្រើន៕

ខាងក្រោមនេះជាសេចក្តីជូនព័ត៌មាន របស់ក្រសួងព័ត៌មានឆ្លើយតប ជុំវិញការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិលមួយចំនួន ចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជា៖