(សេអ៊ូល)៖ កូរ៉េខាងជើង នៅព្រឹកថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈនេះ បានបាញ់សាកល្បងមីស៊ីលរយៈ​​ ចម្ងាយឆ្ងាយ ចេញពីទីតាំងមូលដ្ឋាន Dongchang-ri ស្ថិតនៅឆ្នេរសមុទ្រភាគខាងលិចនៃប្រទេស ហើយមីស៊ីលនោះត្រូវបានសារព័ត៌មានជប៉ុនរាយការណ៍ថា បានហោះកាត់កោះ Jeju ស្ថិតនៅភាគ​ខាងត្បូងនៃប្រទេសជប៉ុន នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញ​ផ្សាយនៅប៉ុន្មាននាទីមុននេះ។

សារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់ បានចេញផ្សាយថា មីស៊ីលរបស់កូរ៉េខាងជើង បានធ្លាក់ទៅក្នុង​ទឹក ក្បែរកោះមួយរបស់ជប៉ុន ហើយបើតាមការពិនិត្យទៅលើការបាញ់សាកល្បងនោះ ក្រុមអ្នកជំនាញ​បានសន្និដ្ឋានថា ការបាញ់មីស៊ីលម្ដងនេះ កូរ៉េខាងជើងគឺបរាជ័យ។

លោកស្រី Park Geun-hye ប្រធានាធិបតីកូរ៉េខាងត្បូង បានអំពាវនាវឲ្យមានកិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្ដិសុខជាតិជាបន្ទាន់ បន្ទាប់ពី​ទទួលបានដំណឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីលនៅ​ព្រឹកថ្ងៃនេះ។

មន្ត្រីការពារជាតិជប៉ុន បានបញ្ជាក់ថា ប្រព័ន្ធការពារមីស៊ីលរបស់ជប៉ុនដែលដាក់ពង្រាយនោះ មិនបាន​ធ្វើសកម្មភាពនោះទេ៕