(កំពង់ចាម)៖ លោក ណុប រ័ត្ននិមល ប្រធានក្រុមការងារយុវជនគណបក្សខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន និងលោកស្រី ហ៊ីង សុខលាភ តំណាងកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ពូមីងជាអតីតយុទ្ធជនទាំងអស់គឺជាវីរបុរសរបស់ប្រជាពលរដ្ឋខ្មែរកន្លងមកបានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុការពារជាតិមាតុភូមិនិងបូរណភាពទឹកដី។

លោក ណុប រ័ត្ននិមល បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលនិងនាំយកអំណោយដ៍ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនគ្រួសារយុទ្ធជននិងគ្រួសារក្រីក្រប្រភេទ១ និង២មកពី២ឃុំគឺឃុំអង្គរបាននិងឃុំសូគងស្រុកកងមាសខេត្តកំពង់ចាមសរុប២០០គ្រួសារក្នុង១គ្រួសារទទួលបានអង្ករ២០០គក្រ មី១កេស ត្រីខ១យួរនិងថវិការ៥ម៉ឺនរៀលបានប្រគេនវត្តកែវមុន្នី បច្ច័យ ៥លានរៀល អង្ករ ២០០kg គ្រឿងឧបភោគបរិភោគមួយចំនួន។

ឧបត្ថម្ភដល់សាលាស្រុកកងមាស ២លានរៀល, ឃុំអង្គរបាន ៥០ម៉ឺនរៀល ឃុំសូគង ៥០ម៉ឺនរៀល។ ពិធីនេះដោយមានការអញ្ជើញចូលរួមពីលោក អ៊ុន ចិន្តា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។ព្រឹកថ្ងៃទី០១វិច្ឆិកា។

លោក ណុប រ័ត្ននិមល បានរំលឹកថា នៅក្នុងសម័យសង្រ្គាមកន្លងមកពូមីងជាអតីតយុទ្ធជនទាំងអស់បានលាក្រុមគ្រួសារស្មគ្រ័ចិត្តចូលបំរើកងទ័ពបានលៈបង់កម្លាំងកាយចិត្តនិងអាយុជីវិតដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋនិងការពារបូរណភាពទឹកដីជាពិសេសបានចូលរួមពន្លត់ភ្លើងសង្រ្គាមរវាងខ្មែរនិងខ្មែរជាមួយសម្ដេចតេជោ ហ៊ុន សែន ក្រោមនយោបាយឈ្នះឈ្នះនាំមកនូវសុខសន្តិភាពបង្រួបបង្រួមជាតិឯកភាពជាតិទឹកដីតែមួយក្រោមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

លោក បានបន្តថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាមិនដែលភ្លេចនូវវីរភាពដ៍អង់អាចក្លាហានរបស់យុទ្ធជនមិនទុកនៅឯកកោថែមទាំងបានយកចិត្តទុកដាក់ចំពោះជនពិការយុទ្ធជននិងក្រុមគ្រួសារយុទ្ធជនពលីបានជួយសាងសង់ផ្ទះសម្បែងបានផ្ដល់ប្រាក់បៀវត្សរ៍និងប្រាក់ឧបត្ថម្ភផ្សេងៗព្រមទាំងបានបើឱ្យមានវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្សេងៗជូនជនពិការ។

ប្រជាជនកម្ពុជាចាត់ទុកយុទ្ធជនជាវីរៈបុរសខ្មែរពិតជាគំរូដ៍ល្អប្រពៃ ដឹងគុណជានិច្ចមិនអាចបំភ្លេចបាននូវគុណបំណាច់ដ៍ថ្លៃថ្លារបស់យុទ្ធជននិងវីរជនស្នេហាជាតិជាច្រើនទៀតក្នុងបុព្វហេតុការពារជាតិមាតុភូមិនិងធ្វើឱ្យប្រជាពលរដ្ឋខ្មែរបានរស់នៅយ៉ាងសុខសាន្តក្រោមម្លប់សន្តិភាពរបស់សម្ដេចតេជោ ហ៊ុន សែន រហូតមកដល់បច្ចុប្បន្ននេះ។

លោក ណុប រត្ន័និមល បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៍ក្លាហានឈ្លាសវៃការពារប្រជាពលរដ្ឋមិនរត់ចោលប្រជាពលរដ្ឋ ទីណាមានការលំបាកទីនោះមានវត្តមានសម្ដេចតេជោហ៊ុនសែនដឹកនាំប្រទេសបានល្អដឹងសុខទុក្ខប្រជាពលរដ្ឋមានការអភិវឌ្ឍគ្រប់វិស័យកសាងប្រទេសជាតិពីបាតដៃទទេ សម្ដេចតេជោហ៊ុនសែនជាស្ថាបនិកសន្តិភាពនិង វីវៈបុរសជាច្រើនបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីប្តូរយកសន្តិភាពជូនជាតិនិងប្រជាជន។ លោកបានអំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋចូលរួមការពារថែរក្សាសន្តិភាព។