(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នាថ្មីៗនេះ បានចេញអនុក្រឹត្យមួយ សម្រាប់គ្រប់គ្រងសំណល់ បរិក្ខាអគ្គិសនី និង​ អេឡិចត្រូនិក ដើម្បីឱ្យក្រុមហ៊ុនអាជីវកម្មផ្នែកនេះអនុវត្ត។

អនុក្រឹត្យមានគោលដៅដូចជា៖
* គ្រប់គ្រងសំណល់បរិក្ខាអគ្គិសនី និងអេឡិចត្រូនិកចាប់ពីចំណុចបង្កើតរហូតដល់ការបោះចោលចុងក្រោយ
* ទប់ស្កាត់ការនាំចូលសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកដើម្បីបោះចោល
* កាត់បន្ថយការនាំចូលបរិក្ខាអគ្គិសនី និងអេឡិចត្រូនិក ដែលប្រើប្រាស់ រួចដែលនៅមានគុណភាពប្រើប្រាស់បាន
* ទប់ស្កាត់ការសាយភាយសារធាតុគ្រោះថ្នាក់ពីសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកចូលក្នុងបរិស្ថានទឹក ដី និងខ្យល់។

អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះរាល់សកម្មភាពពាក់ព័ន្ធ នឹងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ខាងក្រោមនេះជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា៖