(បរទេស)៖ អតីតមន្រ្តីការទូតម្នាក់របស់សិង្ហបុរីម្នាក់ គឺលោក ប៊ីឡាហារី កូស៊ីខាន់ (Bilahari Kausikan) ដែលបានបង្កភាពចម្រូងចម្រាស់ជាខ្លាំងនាពេលកន្លងទៅថ្មីៗនេះ តាមរយៈការលើកឡើងថា អាស៊ានគួរតែបណ្តេញកម្ពុជា និងឡាវចេញពីសមាគម ដោយចោទប្រកាន់ថា ប្រទេសទាំងពីរគាំទ្រចិនជុំវិញបញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាទំនប់ចិននៅទន្លេមេគង្គនោះ នៅពេលនេះបានចេញមុខប្រតិកម្មឆ្លើយតប ចំពោះការចោទប្រកាន់លើរូបលោកថា «ជាភ្នាក់ងារធ្វើការឲ្យមហាអំណាចបរទេស»

ការលើកឡើងមិនសមហេតុផលរបស់លោក Bilahari បានញ៉ាំងឲ្យមានប្រតិកម្មភ្លាមៗពីសំណាក់ក្រុមអតីតអ្នកការទូត ព្រមទាំងមន្រ្តីការទូតបច្ចុប្បន្នរបស់កម្ពុជា ដែលបានសរសេរលិខិតចំហមួយ ចុះផ្សាយនៅលើបណ្តាញសារព័ត៌មាន Fresh News កាលពីថ្ងៃអង្គារ ទី២៧ ខែតុលា ជាមួយការរិះគន់ធ្ងន់ៗលើលោក Bilahari ថា កំពុងព្យាយាមបំផ្លាញសាមគ្គីភាព និងអព្យាក្រឹត្យភាពរបស់អាស៊ាន ហើយបានដាក់ជាសំណួរថា តើរូបលោកគឺជា «ភ្នាក់ងារ» របស់នរណា។

ពាក់ព័ន្ធនឹងលិខិតចំហរខាងលើ លោក Bilahari Kausikan បាននិយាយបែបឌឺដងថា៖ «ដូចដែលក្រុមអ្នកសរសេរ (របស់លិខិតចំហរលើ Fresh News) បានអះអាងយ៉ាងដូច្នោះ គឺដោយមានវ័យចំណាស់ និងការភ្លេចភ្លាំងច្រើន ខ្ញុំមិនអាចចាំបានទេថា តើខ្ញុំជាភ្នាក់ងារ ឬមួយក៏យ៉ាងណាឡើយ ហើយប្រសិនបើខ្ញុំពិតជា ភ្នាក់ងារម្នាក់ពិតមែននោះ ខ្ញុំក៏មិនអាចចងចាំបានដែរថា ខ្ញុំជាភ្នាក់ងាររបស់អ្នកណាឲ្យប្រាកដ។ ប៉ុន្តែខួរក្បាលត្រឡប់ត្រឡិនរបស់ខ្ញុំនេះហាក់ឆ្ងល់ថា តើនរណាទៅដែលមកប្រើបុគ្គលចាស់វង្វេងវង្វាន់ និងភ្លេចភ្លាំងឲ្យធ្វើជាទីភ្នាក់ងារ? សរុបមកខ្ញុំមិនទៅខ្វាយខ្វល់អ្វីច្រើន ចំពោះការចោទប្រកាន់ឥតបានការនេះឡើយ»

កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បណ្តាញព័ត៌មាន Fresh News បានចុះផ្សាយនូវលិខិតចំហរមួយទាំងភាសាខ្មែរ និងភាសាអង់គ្លេស ដែលមានចំណងជើងថា «អ្នកចម្បាំងចចកសិង្ហបុរីម្នាក់ កំពុងបំផ្លាញសាមគ្គីភាព និងមជ្ឈភាពអាស៊ាន» ក្រោយការចេញផ្សាយតែមួយថ្ងៃប៉ុណ្ណោះ អតីតអ្នកការទូតសឹង្ហបុរីជម្លើយរូបនោះ បានសម្តែងការប្រតិកម្ម, នោះមានន័យថាបុគ្គលពាលរូបនេះក្រោយត្រូវមួយកំភ្លៀងចេះស្រែកការពារខ្លួនវាដែរតើ Sic !៕

ប្រភព៖ សារព័ត៌មានហុងកុង South China Morning Post (ថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០)