(កំពង់ចាម)៖ មន្រ្តីជាន់ខ្ពស់សាលាខេត្តកំពង់ចាម បានថ្លែងឲ្យប្រាប់ Fresh News បុរសដែលត្រូវថៅកែក្រុមហ៊ុន KBA ប្តឹងដាក់ពន្ធនាគារ ព្រោះជំពាក់លុយ ៨០ដុល្លារ ត្រូវបានសមត្ថកិច្ចដោះ​លែង​ឲ្យមានសេរីភាពវិញហើយ បន្ទាប់ពីអភិបាលខេត្តកំពង់ចាម លោក លន់ លឹមថៃ ចេញមុខសម្របសម្រួលជាមួយថៅកែក្រុមហ៊ុន KBA ។

បន្ទាប់ពីព័ត៌មានត្រូវបានផ្សាយរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦ អភិបាលខេត្តកំពង់ចាម លោក លន់ លឹមថៃ ក៏បានចេញមកធានាសងប្រាក់ ៨០ដុល្លារ ជូនទៅភាគីក្រុមហ៊ុន និងសម្របសម្រួលដោះ​លែងបុរសរូបនេះ ឲ្យបានចេញពីពន្ធនាគារខេត្ត បន្ទាប់ពីជាប់អស់រយៈពេល ១០ថ្ងៃមកហើយនោះ។

បន្ទាប់ពីស្វាមីត្រូវបានដោះលែង​ឲ្យមានសេរីភាពឡើងវិញនៅវេលាថ្ងៃត្រង់នេះ អ្នកនាង ឡន ចិន្តា តាមរយៈអង្គភាព Fresh News បានបង្ហាញនូវក្តីរំភើបរីករាយយ៉ាងខ្លាំង​ ព្រមទាំងបានគោរពថ្លែង​អំណរគុណ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងលោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាមផងដែរ។

អ្នកនាង ឡន ចិន្តា បានថ្លែងតាមទូរស័ព្ទ​ជាមួយសំលេង​អរកខិបកខបថា «បង!ប្តីខ្ញុំរួចខ្លួនវិញហើយបង! ខ្ញុំសប្បាយចិត្តណាស់បង ខ្ញុំអរគុណហើយបង។ អរគុណសម្តេចនាយករដ្ឋមន្រ្តី ដែលបានជួយ​ស្វាមី​របស់ខ្ញុំ ខ្ញុំនឹកគុណគាត់មិនភ្លេចទេបង។ គាត់ពិតជាមានទឹកចិត្តមេត្តាមែនទែនបង»។

សូមជំរាបថា អ្នកនាង ឡន ចិន្តា កាលពីម្សិលមិញនេះ បានផ្ញើវីដេអូឃ្លីប​មួយមកកាន់​អង្គភាព Fresh News ដោយរៀបរាប់ពី​ដំណើររឿង ដែលស្វាមីរបស់ខ្លួន គឺលោក គង់ ចំរើន ត្រូវបានថៅកែក្រុមហ៊ុន KBA លក់បន្ទះការពារវិទ្យុសកម្ម លោក ក្រុយ វុត្ថា ប្តឹងសមត្ថកិច្ចខេត្តកំពង់ចាម ឲ្យចាប់ខ្លួន ព្រោះតែឈប់ធ្វើការមិនជូនដំណឹងដល់ក្រុមហ៊ុន ហើយយកទៅជាមួយទំនិញរបស់ក្រុមហ៊ុនតម្លៃប្រមាណ ៨០ដុល្លារ។ នៅក្នុងវិដេអូឃ្លីបនេះ អ្នកនាង ឡន ចិន្តថា បានអង្វរដោយទទូចឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ជួយ ដល់ស្វាមីរប់ខ្លួនផងដែរ។

ហើយនៅរសៀលថ្ងៃនេះ អ្នកនាង ឡន ចិន្តា សរសេរនៅលើ Facebok យ៉ាងដូច្នេះថា «អរគុណខ្លាំងណាស់បង FreshNews ពួកខ្ញុំទាំងអស់ រួមទាំងក្រុមគ្រួសារ ពិតជាអរគុណបង ដែលបានជួយពួកខ្ញុំ ពេលនេះស្វាមីខ្ញុំបានត្រលប់មកវិញហើយ ជាចុងក្រោយនាងខ្ញុំសូមថ្លែងអំណរគុណទៅបងប្អូនទាំងអស់គ្នា ដែលបានផ្តល់កំលាំងចិត្តជូននាងខ្ញុំ នាងខ្ញុំនឹងចងចាំនូវទង្វើល្អរបស់អ្នកទាំងអស់គ្នា រួមទាំងបង Fresh News ផង ជាពិសេស និងខ្ពង់ខ្ពស់បំផុតនោះគឹ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានជួយក្រុមគ្រួសារនាងខ្ញុំទាំងអស់គ្នា ពួកខ្ញុំនឹងចងចាំគុណនេះពេញមួយជីវិត សូមគោរពជូនពរបងប្អូនទាំងអស់ និង ជាពិសេសសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន សូមឲ្យឆ្នាំថ្មីសុខភាពល្អ ជួបតែសេចក្តីសុខ សេចក្តីចម្រើនតរៀងទៅ សូមសម្តេចទទួលការគោរពយ៉ាងខ្ពង់ខ្ពស់ពីនាងខ្ញុំ ទ្បន គីម ព្រមទាំងស្វាមីលោក គង់ ចំរើន និង ក្រុមគ្រួសាររបស់យើងខ្ញុំទាំងអស់គ្នាផង!»

ខាងក្រោមនេះវិដេអូថ្លែងរបស់អ្នកនាង ឡន ចិន្តា ជូនសម្តេចតេជោ ហ៊ុន សែន៖

បុរសដែលថៅកែក្រុមហ៊ុន KBA ប្តឹងដាក់ពន្ធនាគារ ព្រោះលុយ ៨០ដុល្លារ និងភរិយា គោរពថ្លែងអំណរគុណនាយករដ្ឋមន្រ្តីកម្ពុជា ក្រោយពេលដោះលែងពីពន្ធនាគារវិញនេះគឺជាសារថ្លែងអំណរគុណ របស់ស្វាមី និងភរិយា ដែលមានខ្លឹមសារទាំងស្រុង «អរគុណខ្លាំងណាស់បង Fresh News ពួកខ្ញុំទាំងអស់ រួមទាំងក្រុមគ្រួសារ ពិតជាអរគុណបង ដែលបានជួយពួកខ្ញុំ ពេលនេះស្វាមីខ្ញុំបានត្រលប់មកវិញហើយ ជាចុងក្រោយនាងខ្ញុំសូមថ្លែងអំណរគុណទៅបងប្អូនទាំងអស់គ្នាដែលបានផ្តល់កំលាំងចិត្តជូននាងខ្ញុំ នាងខ្ញុំនឹងចងចាំនូវទង្វើល្អរបស់អ្នកទាំងអស់គ្នា រូមទាំងបង Fresh News ផង។ ជាពិសេសនិងខ្ពង់ខ្ពស់បំផុតនោះគឹ សម្តេចនាយករដ្ធមន្រ្តី ហ៊ុន សែន ដែលបានជួយក្រុមគ្រួសារនាងខ្ញុំទាំងអស់គ្នា ពួកខ្ញុំនឹងចងចាំគុណនេះ ពេញមួយជីវិត។ សូមគោរពជូនពរបងប្អូនទាំងអស់ និង ជាពិសេសសម្តេចនាយករដ្ធមន្រ្តី ហ៊ុន សែន សូមឲ្យឆ្នាំថ្មីសុខភាពល្អ ជួបតែសេចក្តីសុខ សេចក្តីចម្រើនតរៀង ទៅ។ សូមសម្តេចទទួលការគោរពយ៉ាងខ្ពង់ខ្ពស់ពីនាងខ្ ញុំទ្បន គីម ព្រមទាំងស្វាមីលោក គង់ ចំរើន និង ក្រុមគ្រួសាររបស់យើងខ្ញុំទាំងអស់គ្នាផង!»។

Posted by Fresh News on Saturday, February 6, 2016