(បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤៤,៧៣៩,៩១៧នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ១,១៧៨,៥២៧នាក់ និងជាសះស្បើយឡើងវិញ ៣២,៧១១,០៤៧នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៩,១១៨,៥៤៧នាក់ ស្លាប់ចំនួន ២៣៣,១២២នាក់ និងជាសះស្បើយចំនួន ៥,៩២៥,២៥៧នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៨,០៣៨,៧៦៥នាក់ ស្លាប់ចំនួន ១២០,៥៦៣នាក់ និងជាសះស្បើយ ៧,៣១៤,៩៥១នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៥,៤៦៩,៧៥៥នាក់ ស្លាប់ ១៥៨,៤៦៨នាក់ និងជាសះស្បើយ ៤,៩៣៤,៥៤៨នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖