(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយអាវុធហត្ថខណ្ឌដូនពេញ ក្រោមការសម្របសម្រួលពី លោកព្រះរាជអាជ្ញារង មាស ច័ន្ទពិសិដ្ឋ បានចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង នៅផ្សារសូរិយាម៉ល ខណ្ឌដូនពេញ ដោយខ្លួន មនុស្ស២៥នាក់ មានស្រីម្នាក់ ថ្នាំញៀន២១កញ្ចប់ និងវត្ថុតាងសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។

លោក ប៉ាន់ សុភាព នាយការិយាល័យប្រឆាំងគ្រឿងញៀន បានប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា ជនសង្ស័យទាំងថ្នាំញៀន ដែលត្រូវបង្ក្រាបនៅយប់មិញ ត្រូវបានបញ្ជួនទៅកាន់ការិយាល័យជំនាញដើម្បីរៀបចំឯកសារចាត់ការតាមនីតិវិធី៕