(ភ្នំពេញ)៖ ក្រោយមាន Facebook មួយឈ្មោះថា «Bun Chhy Linh» បង្ហាញព័ត៌មានដោយអំពាវនាវ កុំឲ្យប្រជាពលរដ្ឋ បរិភោគសាច់គោ ដែលលក់លើទីផ្សារ និងដើរលក់តាមស្រុកភូមិនោះ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយច្រានចោលទាំងស្រុង ដោយអះអាងការបង្ហោះនោះជាព័ត៌មានមិនពិតនោះទេ។

ការចេញមកច្រានចោលយ៉ាង ដូច្នេះធ្វើឡើងបន្ទាប់ពីមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះស្រាវជ្រាវករណីនេះ ហើយរកឃើញថា សត្វគោដែលបង្ហោះ Facebook ឈ្មោះ Bun Chhy Linh នោះ គឺឈឺដោយសារពុលថ្នាំសម្លាប់ស្មៅក្នុងចំការ មិនមែនជាករណីកើនជំងឺដូចការលើកឡើងនោះឡើយ៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ៖