(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានប្រទានព្រះរាជសារមួយ ដោយថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានថ្វាយព្រះពរព្រះអង្គ ក្នុងខួបលើកទី១៦ឆ្នាំ នៃការឡើងគ្រងសិរីរាជសម្បត្តិ។

ក្នុងព្រះរាជសារនេះ ព្រះមហាក្សត្រ បនមានព្រះបន្ទូលថា៖ «ខ្ញុំមានសេចក្តីរីករាយ សូមសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានថ្វាយមកខ្ញុំនូវលិខិតថ្វាយព្រះពរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ដែលមានអត្ថន័យដ៏ជ្រាលជ្រៅ ថ្វាយសព្ទសាធុការពរជ័យ និងផ្កាដ៏ស្រស់ស្អាត ០១កន្រ្តក នៅក្នុងឱកាសប្រារព្ធព្រះរាជពិធីខួបទី១៦ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ខ្ញុំ»

ព្រះមហាក្សត្រ បានមានព្រះបន្ទូលកោតសរសើរដ៏កក់ក្តៅចំពោះទឹកចិត្តស្នេហារជាតិ មាតុភូមិ និងប្រជារាស្រ្ត របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានខិតខំដឹកនាំកសាង និងការពារជាតិ ព្រមទាំងជួយប្រជារាស្រ្តគ្រប់ទីកន្លែង ធ្វើឱ្យកម្ពុជា កាន់តែមានភាពរីកចម្រើនរុងរឿងគ្រប់វិស័យ ជីវភាពប្រជារាស្រ្តកាន់តែមានភាពល្អប្រសើរឡើង៕

ខាងក្រោមនេះជាព្រះរាជសារព្រះមហាក្សត្រ៖