(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រទានរាជសារដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានថ្វាយព្រះពរព្រះអង្គ ក្នុងឱកាសនៃព្រះរាជពិធីខួបលើកទី១៦ឆ្នាំ ការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ។

ក្នុងព្រះរាជសាររបស់ ព្រះករុណា ព្រះមហាក្សត្រ មានខ្លឹមសារថា «ខ្ញុំមានហឫទ័យសោមនស្សរីករាយ ដោយបានទទួលនូវលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ និងផ្កាដ៏ស្រស់ល្អស្អាត១កន្ត្រក ដែលមានអត្ថន័យដ៏ជ្រាលជ្រៅថ្វាយសព្ទសាធុការពរជ័យ នៅក្នុងឱកាសប្រារព្ធព្រះរាជពិធីខួប ១៦ឆ្នាំ នៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ខ្ញុំ។

ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានវាយតម្លៃខ្ពស់អំពីព្រះរាជសកម្មភាពរបស់ខ្ញុំ លើកកម្ពស់គាំទ្រ ជួយឧបត្ថម្ភទ្រទ្រង់កាកបាទក្រហមកម្ពុជា ដើម្បីមានលទ្ធភាពពង្រឹងយន្តការសង្គ្រោះប្រជាជន ដែលទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា»

ខាងក្រោមនេះ ជាព្រះរាជសាររបស់ ព្រះករុណា ព្រះមហាក្សត្រ ប្រទានដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត៖