(ភ្នំពេញ)៖ ដោយមានការសហការ រវាងស្ថានីយទូរទស្សន៍ CNC ជាមួយ Fresh News TV ធ្វើឲ្យលោកអ្នកអាចមើលការផ្សាយបន្តផ្ទាល់ពី CNC មកលើទូរស័ព្ទ និងគេហទំព័រ ពីកម្មវិធី កំពូលអ្នកប្រដាល់ជើងឯកគោជល់ វគ្គ៣ ទម្ងន់៦៥គីឡូក្រាម ពីសង្វៀន CNC ឫស្សីកែវ នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ចាប់ពីម៉ោង ១៨៖០០នាទី ដល់ម៉ោង ២០៖០០នាទី ។

កម្មវិធី «កំពូលអ្នកប្រដាល់ជើងឯកគោជល់ វគ្គ៣» នៅល្ងាចថ្ងៃសៅរ៍សប្ដាហ៍នេះ គឺជាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លោកអ្នកនឹងអាចទស្សនាគូប្រដាល់ចំនួន ២គូ ដោយកីឡាករ អូរ៉ូណូ ចំប៉ាសក្ដិ ប៉ះជាមួយ ណាត់តាផុត គៀតអាវ៉ន និងកីឡាករ អ៊ុំ ចំរើន ប៉ះជាមួយ យ៉តឃុនភុន អេកបាងសៃ។

សូមរង់ចាំទស្សនាទាំងអស់គ្នា ថាតើកីឡាករប្រដាល់ ២រូបណា នឹងអាចឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ កំពូលអ្នកប្រដាល់ជើងឯកគោជល់វគ្គ៣ នេះ? ទស្សនិកជនអាចទស្សនាការផ្សាយផ្ទាល់នៅសង្វៀន CNC ឫស្សីកែវ ឬតាមកញ្ចក់ទូរទស្សន៍ CNC ព្រមទាំងអាចទស្សនានៅលើទូរស័ព្ទដៃរបស់លោកអ្នកជាមួយ Fresh News TV ចាប់ពីម៉ោង ១៨៖០០នាទីថ្ងៃសៅរ៍តទៅ ៕