(ភ្នំពេញ)៖ យើងខ្ញុំជាមាតាបិតារបស់សិស្សានុសិស្ស នៃសាលាអន្ដរជាតិ ហ្សាម៉ាន់ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឲ្យសិស្សានុសិស្ស ទទួលបានពានរង្វាន់ មេដាយ មាស ប្រាក់ និង សំរិទ្ធ លើការប្រឡងប្រជែង Genius Olympiad ពីសហរដ្ឋអាមេរិកក្នុងឆ្នាំសិក្សា ២០១១-២០១៥ បានចូលជួបសម្តែងការគួរសម។

មាតាបិតាសិស្ស ក៏បានថ្លែងអំណរគុណផងដែរ ដល់លោក ហង់ ជូន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹក នាំសាលា ដែលតែងតែយកចិត្តទុកដាក់លើការសិក្សាកូនៗ របស់ពួកគេ។

សូមអានលិខិតថ្លែងអំណរគុណ ដូចខាងក្រោម៖